ក្នុងបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអ៊ុយរូហ្គាយ និងវៀតណាម បន្ទាប់ពីខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូត (ឆ្នាំ២០២៣)។ អាជ្ញាធរ Montevideo បានអនុម័តជាឯកច្ឆ័ន្ទនូវផែនការបង្កើតលំហសាធារណៈមួយដែលដាក់ឈ្មោះថាសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

leftcenterrightdel
សេចក្តីសម្រេចចិត្តស្ដីពីការដាក់ឈ្មោះលំហសាធារណៈវៀតណាមរបស់អាជ្ញាធរ Montevideo (រូបថត៖ vnanet.vn)

អាជ្ញាធររដ្ឋធានី Montevideo បានឲ្យដឹងថា ការដែលបង្កើតលំហមានឈ្មោះវៀតណាមក៏មានបំណងរំលឹកពីលោកប្រធានហូជីមិញ អ្នកដឹកនាំរបស់ប្រជាជនវៀតណាមដែលមកដល់អ៊ុយរូហ្គាយនៅឆ្នាំ១៩១២ ក្នុងដំណើរស្វែងរកមាគ៌ាសង្គ្រោះជាតិ។

តាមគម្រោង អាជ្ញាធរទីក្រុង Montevideo និងទីក្រុងហូជីមិញនឹងសហការកសាងលំហវៀតណាម។ មូលដ្ឋានទាំងពីរបានចុះហត្ថលេខាលើលិខិតបញ្ជាក់បំណងស្ដីពីកិច្ចសហប្រតិបត្តិការនៅខែមេសា ឆ្នាំ២០២៣ ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍ និងជំនួបប្រាស្រ័យរវាងប្រជាជនិងប្រជាជន៕

បកប្រែដោយ Thuy Anh