លោកបណ្ឌិត Ruvislei González Saez អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយអន្តរជាតិរបស់គុយបា (CIPI) អ្នកនិពន្ធសៀវភៅ "គុយបា-វៀតណាម៖ ប្រជាជាតិពីរ ប្រវត្តិសាស្ត្រតែមួយ" ត្រូវបានបោះពុម្ពផ្សាយដោយគ្រឹះស្ថានបោះពុម្ពផ្សាយនយោបាយជាតិការពិត ណែនាំ បានសង្កត់ធ្ងន់លើអត្ថន័យពីរនៃទិវាជ័យជម្នះ ៣០ មេសា ១៩៧៥ សម្រាប់វៀតណាម និងពិភពលោក។ មហាជ័យជំនះនៅនិទាឃរដូវឆ្នាំ ១៩៧៥ ដែលជាចំណុចកំពូលគឺយុទ្ធនាការហូជីមិញជាប្រវត្តិសាស្ត្រ បានបង្ហាញឱ្យឃើញពីការតស៊ូ និងឆន្ទៈរបស់លោកប្រធានហូជីមិញ និងប្រជាជនវៀតណាម។ ថ្ងៃនៃជ័យជំនះទាំងស្រុងទឹកដីឯកភាពតែមួយ គឺជាការបញ្ជាក់យ៉ាងមុតមាំថា មានប្រទេសវៀតណាមតែមួយគត់  ព្រមទាំងបើកមាគ៌ាឆ្ពោះទៅកាន់សង្គមនិយម។

អ្នកប្រាជ្ញគុយបារូបនេះបានអះអាងថា វៀតណាមជាពន្លឺនៃក្តីសង្ឃឹមសម្រាប់ពិភពលោក ដែលជាកំពែងដែកដើម្បីទប់ស្កាត់ចក្រពត្តិនិយម។ ជ័យជម្នះរបស់វៀតណាមគឺជាភស្តុតាងដែលបង្ហាញថាប្រជាជាតិមួយដែលមានឆន្ទៈ និងការប្តេជ្ញាចិត្តមិនអាចត្រូវបែងចែកបាន។ យោងតាមលោកបណ្ឌិត Ruvislei González Sáez បន្ទាប់ពីការឯកភាព វៀតណាមបន្តប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើនរាប់មិនអស់។ ប្រទេសនេះបានក្រោកឈរឡើងពីសង្រ្គាម ហើយមកទល់សព្វថ្ងៃនេះ នៅមានគ្រាប់បែក និងមីនមិនទាន់ផ្ទុះ និងផ្ទៃដីជាច្រើនដែលមិនអាចប្រើប្រាស់បាន ដោយសារហានិភ័យដែលអាចកើតមាន។

leftcenterrightdel
ជ័យជំនះ ៣០ មេសា គឺជាព្រឹត្ដិការណ៍ដ៏រុងរឿងបំផុតមួយក្នុងប្រវត្តិសាស្ត្រនៃការកសាង និងការពារប្រទេសជាតិរបស់វៀតណាម (រូបថតឧទាហរណ៍៖ vnanet.vn)

អ្នកស្រាវជ្រាវជនជាតិគុយបាបានចង្អុលបង្ហាញថា បក្ស និងរដ្ឋាភិបាលវៀតណាមនៅពេលនោះបានខិតខំប្រឹងប្រែងជំរុញសេដ្ឋកិច្ចដោយផ្តោតលើឧស្សាហកម្មធុនធ្ងន់នៅភាគខាងជើង និងសេដ្ឋកិច្ចសេវាកម្មនៅភាគខាងត្បូង។ អាស្រ័យដោយមានការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម ការផ្លាស់ប្តូរការគិតស្របតាមលក្ខខណ្ឌថ្មី ការរំដោះកម្លាំងផលិតកម្ម ការលុបបំបាត់ការស្អប់ខ្ពើម និងការដាក់ប្រជាជន និងគោលដៅកែលម្អជីវភាពរស់នៅរបស់ប្រជាជនជាអាទិភាពសំខាន់បំផុត វៀតណាមបានចាកចេញពីប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតទាំង ១៥ នៅលើពិភពលោកក្នុងឆ្នាំ ១៩៨០-១៩៨១ ទៅជាប្រទេសមួយក្នុងចំណោមប្រទេសស្វាហាបខ្លាំងបំផុតចំនួន ១៥ នាពេលបច្ចុប្បន្ននេះ ជាមួយនឹងអត្រាកំណើនខ្ពស់បំផុត និងមានគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥។

លោកបណ្ឌិត Ruvislei González Sáez បានលើកឡើងពីសមិទ្ធិផលរបស់វៀតណាមលើគ្រប់វិស័យនៃជីវិតសេដ្ឋកិច្ចសង្គម។ ការកើនឡើងកម្រិតអប់រំ ការកែលម្អគុណភាពសេវាកម្ម ភាពជឿនលឿននៃបច្ចេកវិទ្យា និងការផ្លាស់ថ្មី កំពុងធ្វើឱ្យវៀតណាមស្ថិតក្នុងទីតាំងលេចធ្លោមួយ និងជាខ្លាអាស៊ីថ្មីមួយ បើទោះបីជាបញ្ហាប្រឈមជាច្រើននៅតែមាននៅខាងមុខក៏ដោយ។ លោក Ruvislei González Sáez បានចាត់ទុកថា បទពិសោធន៍ជាក់ស្តែង និងគោលនយោបាយការបរទេសរបស់វៀតណាម គឺជាមេរៀនសម្រាប់ពិភពលោក ជាពិសេសក្នុងបរិបទបច្ចុប្បន្ននៃទំនាក់ទំនងអន្តរជាតិដ៏ស្មុគស្មាញ។ ជាមួយនឹងគោលជំហរ “ធ្វើជាមិត្តជាមួយប្រទេសទាំងអស់” វៀតណាមមិនត្រឹមតែជាគំរូសម្រាប់ប្រទេសនៃអឌ្ឍគោលខាងត្បូងប៉ុណ្ណោះទេ ថែមទាំងសម្រាប់មហាអំណាចទៀតផង។

ការឯកភាព សន្តិភាព និងស្ថិរភាពបានប្រែវៀតណាមពីប្រទេសដែលទទួលជំនួយអន្តរជាតិ ក្លាយទៅជាប្រទេសដែលអាចជួយឧបត្ថម្ភប្រទេសដ៏ទៃបាន ពីប្រទេសដែលទទួលការវិនិយោគពីបរទេស ទៅជាប្រទេសដែលទោះបីជាមានការលំបាកក៏ដោយ ក៏នៅអាចចាប់ផ្តើមវិនិយោគនៅបរទេស និងមានសមត្ថភាពក្នុងការប្រកួតប្រជែង។

អ្នកជំនាញ Ruvislei González Sáez បច្ចុប្បន្នក៏ជាអនុប្រធានសមាគមមិត្តភាពគុយបា - វៀតណាម បានគូសបញ្ជាក់អំពីការរីកលូតលាស់នៃទំនាក់ទំនងរវាងវៀតណាម និងអាមេរិកឡាទីន និងតំបន់ការាបៀននិយាយរួម ក៏ដូចជារវាងវៀតណាម និងគុយបា និយាយដោយឡែក ដោយឈរលើមូលដ្ឋានគ្រឹះនៃទំនាក់ទំនងប្រវត្តិសាស្ត្រពិសេស។ អ្នកស្រាវជ្រាវគោលនយោបាយអន្តរជាតិ បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការទ្វេភាគីនៅមានសក្តានុពលជាច្រើនណាស់ ហើយភាគីទាំងពីរចាំបាច់ត្រូវសហប្រតិបត្តិការយ៉ាងសកម្មបន្ថែមទៀតដើម្បីសម្រេចបានលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាក់លាក់ មិនត្រឹមតែលើវិស័យពាណិជ្ជកម្ម-វិនិយោគប៉ុណ្ណោះទេ ថែមទាំងលើវិស័យវប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងនវានុវត្តន៍ កសិកម្ម ក៏ដូចជាវិស័យដទៃទៀតផង។

អ្នកប្រាជ្ញគុយបាជឿជាក់ថា ជាមួយនឹងវប្បធម៌ និងអត្តសញ្ញាណដ៏សម្បូរបែបរបស់ខ្លួន វៀតណាមនឹងបន្តពង្រឹងមហាសាមគ្គីជនជាតិទាំងមូល និងឆ្ពោះទៅមុខលើមាគ៌ាកសាងសង្គមថ្មីមួយ៕

បកប្រែដោយ Huyen Trang