leftcenterrightdel
គណៈប្រតិភូផ្តល់អំណោយឆ្នាំថ្មីដល់អាជ្ញាធរ រណសិរ្ស និងអង្គការសង្គមនៃខេត្តរតនគិរី (រូបថត៖ baogialai.com.vn)

នៅក្នុងជំនួប លោកស្រី Pham Thi Lan អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Gia Lai បានជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាជនខេត្តរតនគិរី។ ទន្ទឹមនឹងនោះ លោកស្រី Pham Thi Lan សង្ឃឹមថា នាពេលខាងមុខ រណសិរ្ស និងអង្គការនានានៃខេត្ត Gia Lai និងខេត្តរតនគិរី នឹងបន្តបំពេញការងារបានល្អ ក្នុងការសម្របសម្រួលការឃោសនា និងចលនាប្រជាជននៅតាមបណ្តាស្រុកជាប់ព្រំដែន ដើម្បីសាមគ្គីគ្នា និងជួយគ្នាទៅវិញទៅមក ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន កសាងបន្ទាត់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតាមកម្មវិធីសម្របសម្រួលរវាងរណសិរ្សមាតុភូមិ និងអង្គការនយោបាយសង្គមខេត្ត Gia Lai ជាមួយរណសិរ្ស និងអង្គការសង្គមខេត្តរតនគិរី រួមចំណែកពង្រឹងចំណងសាមគ្គីភាព និងមិត្តភាព ពូនជ្រំទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការពហុភាគី និងនិរន្តរភាពរវាងវៀតណាម និងកម្ពុជានិយាយរួម រវាងខេត្ត Gia Lai និងខេត្តរតនគិរី និយាយដោយឡែក។

ក្នុងឱកាសនេះ រណសិរ្ស និងអង្គការនានានៃខេត្តទាំងពីរ ក៏បានពិភាក្សាអំពីការអនុវត្តខ្លឹមសារនៃកម្មវិធីសម្របសម្រួលរវាងរណសិរ្សមាតុភូមិ និងអង្គការនយោបាយសង្គមខេត្ត Gia Lai ជាមួយរណសិរ្ស និងអង្គការសង្គមខេត្តរតនគិរី ដំណាក់កាលឆ្នាំ២០២៣-២០២៥៕

បកប្រែដោយ Huyen Trang