ថ្លែងមតិក្នុងពិធីបុណ្យនេះ លោក Ho Xuan Lam អនុប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញបានឲ្យដឹងថា ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពប្រចាំឆ្នាំរបស់សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ ក្នុងបំណងលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមករវាងវៀតណាមនិងប្រទេសជិតខាង បង្កើនការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រជាជនវៀតណាមនិយាយរួម និងប្រជាជនទីក្រុងហូជីមិញនិយាយដោយឡែក ជាមួយបណ្តាប្រទេសទាំង៤។ លោក Ho Xuan Lam បានអះអាងថា វៀតណាម - កម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - ថៃ គឺជាប្រទេសបងប្អូនតែងតែរួមសុខរួមទុក្ខក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេស រួមគ្នាខិតខំឆ្ពោះទៅសហគមន៍អាស៊ានប្រកបដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព។

leftcenterrightdel
ព្រះតេជគុណ Thich Thien Tam អញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តលើករាសី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាតិខ្មែរ-ឡាវ-មីយ៉ាន់ម៉ា-ថៃ (រូបថត៖ sggp.org.vn)

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសកម្ពុជា បុណ្យចូលឆ្នាំថ្មី Bunpimay របស់ប្រទេសឡាវ បុណ្យចូលឆ្នាំថ្មី Thing Yang របស់មីយ៉ាន់ម៉ា និងបុណ្យចូលឆ្នាំថ្មី Trut-Songkran របស់ថៃ តាងនាមប្រជាជនទីក្រុងហូជីមិញ សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ និងសមាគមនានាដែលជាសមាជិកនៃសម្ព័ន្ធ លោក Ho Xuan Lam បានជូនពរប្រទេស និងប្រជាជនកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ អភិវឌ្ឍន៍ និងរីកចម្រើនជានិច្ច។

តាងនាមស្ថានអគ្គកុងស៊ុលឡាវប្រចាំទីក្រុងហូជីមិញ ក៏ដូចជាប្រជាជនឡាវដែលកំពុងរស់នៅ និងធ្វើការនៅទីក្រុងហូជីមិញ លោក Vanxay Keovilay កុងស៊ុលឡាវប្រចាំនៅទីក្រុងហូជីមិញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនពរឆ្នាំថ្មីដ៏ល្អប្រសើរបំផុតដល់ថ្នាក់ដឹកនាំ និងប្រជាជនទីក្រុងហូជីមិញ។

បន្ទាប់មក ព្រះតេជគុណ Thich Thien Tam អនុប្រធានក្រុមប្រឹក្សាសង្ឃាភិបាលនៃសមាគមព្រះពុទ្ធសាសនាវៀតណាម ព្រះចៅអធិការវត្ត Pho Minh បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តលើករាសី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាតិខ្មែរ-ឡាវ-មីយ៉ាន់ម៉ា-ថៃ៕

បកប្រែដោយ Thuy Anh