ដើម្បីធានាបាននូវការផ្គត់ផ្គង់ធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវសម្រាប់មនុស្សជំនាន់បច្ចុប្បន្ននេះ និងអនាគត ប្រតិបត្តិការរុករករ៉ែត្រូវតែមានតុល្យភាពរវាងការបង្កើនប្រសិទ្ធភាពផលិតកម្ម និងការអនុវត្តដំណោះស្រាយប្រតិបត្តិការប្រកបដោយនិរន្តរភាព។ ដើម្បីធានាបាននូវប្រតិបត្តិការ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន ឧស្សាហកម្មរុករករ៉ែចាំបាច់ត្រូវអនុវត្តបច្ចេកវិទ្យាថ្មីៗ មានដំណើរការ និងគំរូធ្វើអាជីវកម្មថ្មី​។

leftcenterrightdel
គណៈប្រតិភូអង្គភាពអាជីវកម្មឧបករណ៍ និងសេវាកម្មរុករករ៉ែអូស្ត្រាលីអញ្ជើញ​មក​បំពេញទស្សនកិច្ចនៅវៀតណាម (រូប​ថត៖ nhandan.com.vn)

ថ្លែងមតិក្នុងវេទិកាកំពូលសេដ្ឋកិច្ចបៃតងអូស្ត្រាលី-វៀតណាមនៅទីក្រុងហូជីមិញ លោកស្រី Rebecca Ball - ទីប្រឹក្សាពាណិជ្ជកម្ម និងវិនិយោគរបស់រដ្ឋាភិបាលអូស្ត្រាលីបានអះអាងថា៖ “អូស្ត្រាលីអាចផ្តល់ការគាំទ្របន្ថែមទៀតដើម្បីជួយវៀតណាមសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រតិបត្តិការរុករករ៉ែប្រកបដោយនិរន្តរភាព តាមរយៈការបង្កើនជំនាញដល់កម្លាំងពលកម្ម ការអនុវត្តវិធានការ ESG និងការអនុវត្តដំណោះស្រាយ METS របស់អូស្ត្រាលី ដោយហេតុនេះ កាត់បន្ថយការបំភាយកាបូន ធ្វើអោយប្រសើរឡើងនូវការគ្រប់គ្រងធនធានទឹក និងស្វែងរកឱកាសក្នុងការកែច្នៃកាកសំណល់រ៉ែ ទៅជាសម្ភារសំណង់មានតម្លៃ។

លោកស្រី Rebecca Ball បានសង្កត់ធ្ងន់ថា៖ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអូស្ត្រាលី និងវៀតណាម នឹងរួមចំណែកជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ពង្រឹងទំនាក់ទំនងដើម្បីកែលម្អខ្សែសង្វាក់តម្លៃ ជាពិសេសលើវិស័យធនធានធម្មជាតិ​ និងសម្ភារៈឧស្សាហកម្មទំនើបៗដែលត្រូវការសម្រាប់គោលដៅធ្វើបរិវត្តកម្មបៃតង៕

បកប្រែដោយ Duy Hoan