ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែឧសភា នៅវិមានវប្បធម៌មិត្តភាព នៅលេខ៩១ ផ្លូវ Tran Hung Dao ទីក្រុងហាណូយ។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន (រូបថត៖ vovworld.vn)

VIETNAM MEDI-PHARM ឆ្នាំ២០២៤ មានស្តង់ជាង ៥០០ ស្ដង់នៃធុរកិច្ចវៀតណាម និងធុរកិច្ចអន្តរជាតិជាង ៣៥០ ដែលមានការិយាល័យនៅវៀតណាម ជាមួយធុរកិច្ច និងផលិតផលមកពីប្រទេស និងដែនដីចំនួន៣០ ដូចជា៖ ស៊ុយអែត បែលហ្សិក អាល្លឺម៉ង់ ហូឡង់ សហព័ន្ធរុស្ស៊ី ប៉ូឡូញ សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា ម៉ាឡេស៊ី នូវែលសេឡង់ ប៉ាគីស្ថាន សិង្ហបុរី ថៃ ចិន វៀតណាម...

ពិព័រណ៍ឆ្នាំនេះបានតាំងបង្ហាញដោយប្រធានបទ៖ "វេជ្ជសាស្ត្រឱសថឆ្លាតវៃ" "ឧបករណ៍មន្ទីរពិសោធន៍ និងវិភាគ" "ម៉ាស៊ីន និងបច្ចេកវិទ្យាផលិតកម្មឱសថ"។ ជាពិសេស ប្រធានបទទាំងនេះត្រូវបានតាំងពិព័រណ៍លើកទី២ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍ Saigon - SECC ទីក្រុងហូជីមិញ៕

បកប្រែដោយ Thanh Cong