លោកឧត្តមសេនីយ៍ទោ Nguyen Van Gau អញ្ជើញទៅសួរសុខទុក្ខ និងប្រគល់អំណោយជូនអតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយ
កប.អនឡាញ - ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu (ថ្ងៃទី ៧ ឧសភា ឆ្នាំ ១៩៥៤ / ថ្ងៃទី ៧ ឧសភា ឆ្នាំ២០២៤) នាថ្ងៃទី ២ ឧសភា គណៈប្រតិភូ នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Nguyen Van Gau សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានអញ្ជើញទៅសួរសុខទុក្ខ និងប្រគល់អំណោយជូនអតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយដែលបច្ចុប្បន្នរស់នៅតំបន់យោធភូមិភាគទី៩។