លោក Ho Xuan Lam អនុប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ បានជូនពរឆ្នាំថ្មីដល់និស្សិតឡាវ និស្សិតកម្ពុជាដែលកំពុងសិក្សា និងរស់នៅនៅទីក្រុងហូជីមិញ និងភ្ញៀវកិត្តិយសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់កម្ពុជា និងបុណ្យចូលឆ្នាំថ្មី Bunpimay នៃប្រទេសឡាវ។ ទន្ទឹមនឹងនោះ លោកបានបញ្ជាក់ថា វៀតណាម ឡាវ និងកម្ពុជា គឺជាប្រទេសបងប្អូនជិតស្និទ្ធទាំងបី រួមរស់ក្នុងសហគមន៍អាស៊ាន សហប្រតិបត្តិការនិងជួយគ្នាទៅវិញទៅមក រួមសុខរួមទុក្ខក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ លោកក៏ជឿជាក់ថា និស្សិតឡាវ និងនិស្សិតកម្ពុជាដែលកំពុងសិក្សា និងរស់នៅនៅទីក្រុងហូជីមិញ នឹងរួមចំណែករឹតបន្តឹងចំណងសាមគ្គីភាព មិត្តភាពរបស់ប្រជាជននៃប្រទេសទាំង៣។

leftcenterrightdel
តំណាងថ្នាក់ដឹកនាំនៃសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ និងស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញ ជូនអំណោយដល់និស្សិតកម្ពុជានៅទីក្រុងហូជីមិញ (រូបថត៖ sggp.org.vn)

ក្នុងជំនួបនោះ តំណាងនិស្សិតឡាវ និងនិស្សិតកម្ពុជាបានធ្វើពិធីផ្ទឹមចងដៃ និងបផះទឹក ដើម្បីជូនពរប្រតិភូដែលចូលរួមជួបតែសិរីមង្គល វិបុលសុខ សុភមង្គល និងជោគជ័យ ហើយជូនពរទំនាក់ទំនងប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា ស្រស់បំព្រងជានិច្ចកាល ស្ថិតស្ថិរជាអមត។

ក្នុងឱកាសនេះ សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ និងសមាគមមិត្តភាពវៀតណាម - ឡាវ នៅទីក្រុងហូជីមិញ និងសមាគមមិត្តភាពវៀតណាម - កម្ពុជានៅទីក្រុងហូជីមិញ បានប្រគល់អំណោយ និងលើកទឹកចិត្តដល់និស្សិតឡាវ និងនិស្សិតកម្ពុជាដែលកំពុងសិក្សា និងរស់នៅនៅទីក្រុងហូជីមិញ៕

បកប្រែដោយ Thanh Cong