leftcenterrightdel
កងកម្លាំងឆ្មាំសមុទ្រនៃប្រទេសទាំងពីរក្នុងកិច្ចប្រជុំឯកភាពលើផែនការយាមល្បាត

ខាងភាគីកងឆ្មាំសមុទ្រវៀតណាមរួមមាន នាវា CSB ៨០០៤ និង CSB ៨០០៣ដឹកនាំដោយលោកវរសេនីយ៍ឯក Luong Cao Khai មេបញ្ជាការរង និងនាយសេនាធិការ នៃបញ្ជាការតំបន់លេខ១ កងឆ្មាំសមុទ្រ។
ខាងភាគីកងឆ្មាំសមុទ្រចិនមាននាវាកងឆ្មាំសមុទ្រលេខ៤៣០២ និង៤២០៣ ដឹកនាំដោយលោកវរសេនីយ៍ឯក Wu You Lin នាយករងតំបន់ Nanhai នៃកងឆ្មាំសមុទ្រចិន។

leftcenterrightdel
លោកវរសេនីយ៍ឯក Luong Cao Khai ប្រគល់​វត្ថុអនុស្សាវរីយ៍ជូន​លោកវរសេនីយ៍ឯក Wu You Lin ក្នុងកិច្ចប្រជុំដើម្បីឯកភាពលើផែនការយាមល្បាត

leftcenterrightdel
កងកម្លាំងឆ្មាំសមុទ្រនៃប្រទេសទាំងពីរ មុនពេលចាប់ផ្តើមការយាមល្បាតរួមគ្នា

ថ្លែងក្នុងកិច្ចប្រជុំដើម្បីឯកភាពលើផែនការយាមល្បាត បន្ទាប់ពីពិនិត្យលទ្ធផលកិច្ចសហប្រតិបត្តិការដែលកងឆ្មាំសមុទ្រនៃប្រទេសទាំងពីរសម្រេចបានក្នុងឆ្នាំ ២០២៣ លោកវរសេនីយ៍ឯក Luong Cao Khai បានសង្កត់ធ្ងន់ថា ការយាមល្បាតរួមនេះគឺជាឱកាសសម្រាប់ភាគីទាំងពីរផ្លាស់ប្តូរបទពិសោធន៍លើការអនុវត្តច្បាប់នៅសមុទ្រ ជំនាញស្វែងរកនិងជួយសង្គ្រោះ អាស្រ័យលើនេះពង្រឹងទំនាក់ទំនងមិត្តភាព និងការចែករំលែកនូវបំណងចង់រក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយវិបុលភាពរបស់ប្រជាជន និងកងឆ្មាំសមុទ្រនៃប្រទេសទាំងពីរវៀតណាម និងចិន។

បកប្រែដោយ Thanh Cong