នេះជាលើកទី២ ហើយដែលព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅខេត្ត Osaka បន្ទាប់ពីជោគជ័យនៃព្រឹត្តិការណ៍ដែលបានរៀបចំជាលើកដំបូងក្នុងឆ្នាំ ២០២៣ ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងជប៉ុន។

leftcenterrightdel
ប្រតិភូពីប្រទេសទាំងពីរកាត់ខ្សែបូបើកមហោស្រពវៀតណាមនៅប្រទេសជប៉ុន (រូបថត៖ vnanet.vn)

ថ្លែងមតិអបអរសាទរចំពោះព្រឹត្តិការណ៍នេះ លោក Pham Quang Hieu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន បានសង្កត់ធ្ងន់ថា មហោស្រពបានបង្ហាញពីតម្លៃនៃវប្បធម៌វៀតណាមដល់មិត្តជប៉ុន និងអន្តរជាតិ ដោយហេតុនេះបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងជំរុញទំនាក់ទំនងទ្វេភាគី។ ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត ក្រុងក្នុងតំបន់ Kansai ដែលតែងតែរួមដំណើរ និងជួយឧបត្ថម្ភសហគមន៍វៀតណាមក្នុងជីវភាពរស់នៅ និងការងារ ជួយធ្វើសមាហរណកម្មល្អជាមួយប្រជាជនក្នុងប្រទេសសាមី។

លោក Himeno ឯកអគ្គរដ្ឋទូតទទួលបន្ទុកតំបន់ Kansai បានសម្តែងនូវក្តីសប្បាយរីករាយនៅពេលឃើញទំនាក់ទំនងរវាងវៀតណាម និងជប៉ុននិយាយរួម និងជាមួយតំបន់ Kansai និយាយដោយឡែក មានការអភិវឌ្ឍយ៉ាងល្អប្រសើរ។ លោក Himeno រំពឹងថាប្រទេសទាំងពីរនឹងសហការគ្នាដើម្បីរួមចំណែកកសាងពិភពលោកមួយប្រកបដោយសុភមង្គល។

មហោស្រពវៀតណាមនៅខេត្ត Osaka ឆ្នាំ ២០២៤ ប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៨ ខែមេសា ដោយទាក់ទាញភ្ញៀវទេសចរប្រមាណ ១០ ម៉ឺន នាក់មកទស្សនា និងលេងកម្សាន្តយ៉ាងសប្បាយរីករាយ៕

បកប្រែដោយ Huyen Trang