ក្នុងរយៈពេល ៤ ខែដើមឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរអន្តរជាតិសរុបបានកើនឡើងដល់ ៦.២ លាននាក់ កើនឡើង ៦៨.៣% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ ចំនួនភ្ញៀវទេសចរអន្តរជាតិសរុបក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះគឺខ្ពស់ជាង ៣.៩% បើធៀបនឹងរយៈពេលមុនការរាតត្បាត Covid-19 ដែលបង្ហាញពីការងើបឡើងវិញ និងការអភិវឌ្ឍដ៏ល្អនៃទីផ្សារទេសចរណ៍វៀតណាម។

leftcenterrightdel
រូបថតឧទាហរណ៍ (baochinhphu.vn)

កូរ៉េខាងត្បូងបន្តជាទីផ្សារទេសចរណ៍ធំជាងគេរបស់វៀតណាម ដោយមានភ្ញៀវទេសចរចំនួន ១.៦ លាននាក់ (ស្មើនឹង ២៥.៨%)។ ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ២ ដែលទទួលបានជិត ១.៦ លាននាក់ (ស្មើនឹង ២០%) បន្ទាប់មកគឺតៃវ៉ាន់ (ចិន) ស្ថិតនៅលំដាប់ទី ៣ (៤១៨,០០០ នាក់)។

ភ្ញៀវទេសចរជាតិក្នុងខែមេសា ឆ្នាំ២០២៤ បានកើនឡើងដល់ ១០.៥ លាននាក់ រួមទាំងភ្ញៀវស្នាក់នៅប្រហែល ៧ លាននាក់។ ចំនួនភ្ញៀវទេសចរជាតិសរុបសម្រេចបាន ៤០.៥ លាននាក់ក្នុងរយៈពេល ៤ ខែដើមឆ្នាំ២០២៤។ ប្រាក់ចំណូលសរុបពីភ្ញៀវទេសចរក្នុងរយៈពេល ៤ ខែសម្រេចបានប្រហែល ២៧១,៤ ពាន់លានដុង៕

បកប្រែដោយ Thuy Anh