ចំណុចលេចធ្លោគឺលំហវប្បធម៌ផ្សារនៅតំបន់ភ្នំ “ពណ៌សម្បុរផ្សារណាត់នៅទឹកដី Cao Bang”។ នៅទីនេះ ភ្ញៀវទេសចរអាចឆ្លងកាត់ភាពជាក់ស្ដែងលំហផ្សារដែលពោរពេញទៅដោយពណ៌សម្បុរវប្បធម៌នៅតំបន់ភ្នំភាគខាងជើង ដែលជាកន្លែងទិញ-លក់ ផ្លាស់ប្តូរទំនិញ ជួបប្រាស្រ័យ និងផ្លាស់ប្តូរសកម្មភាពវប្បធម៌។
លើសពីនេះ ពិធីបុណ្យពិសេសមួយចំនួនរបស់សហគមន៍បណ្តាជនជាតិក៏ត្រូវបានប្រារព្ធឡើង ដូចជា៖ ការបង្ហាញឡើងវិញនូវបុណ្យបួងសួងភ្លៀងជនជាតិ Lo Lo នៅខេត្ត Cao Bang; ណែនាំពីសកម្មភាពប្រចាំថ្ងៃរបស់សហគមន៍ជនជាតិចំនួន ១៦ ដែលរស់នៅក្នុងភូមិ; ការផ្លាស់ប្តូរវប្បធម៌រវាងសហគមន៍ជនជាតិដែលចូលរួមផ្សារតំបន់ភ្នំ ជាមួយនឹងបទចម្រៀងប្រជាប្រិយ និងការសម្តែងរបាំប្រជាប្រិយជាច្រើន ដែលលើកសរសើរមាតុភូមិ ប្រទេសជាតិ និងលើកតម្កើងអត្តសញ្ញាណជនជាតិក្នុងតំបន់៕
បកប្រែដោយ Huyen Trang
Type the code from the image