ជាពិសេស ក្នុងសកម្មភាពក្រៅម៉ោងសិក្សា ក៏មានសិល្បករក្នុងស្រុកចូលរួមផងដែរ។

តាមរយៈការសម្តែងរបស់សិល្បករ និងសិស្សានុសិស្ស ចម្រៀងប្រជាប្រិយ Pa Co ស្រាប់តែមានភាពទាក់ទាញខ្លាំងៗ។ ក្នុងការសម្តែងម្តងៗ អ្នករាល់គ្នាទះដៃ និងច្រៀងតាមយ៉ាងរំភើយ។ ប្អូន Ho Thi Thanh Truc សិស្សថ្នាក់ទី 8B បាននិយាយថា “សកម្មភាពក្រៅម៉ោងមិនត្រឹមតែនាំមកនាទីសម្រាកលំហែអារម្មណ៍ដើម្បីកាត់បន្ថយភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានរៀនបទចម្រៀងប្រពៃណីជាច្រើនរបស់ជនជាតិខ្លួនផងដែរ”។

សំណេះសំណាលជាមួយប្អូន Ho Thi Thanh Truc យើងបានដឹងថា ប្រហែលពីរឆ្នាំមុន ដោយដឹងថាកុមារមួយចំនួននៃជនជាតិ Pa Co មិនស្គាល់បទចម្រៀងរបស់ជនជាតិខ្លួននោះ ប្អូន Truc បានបញ្ចុះបញ្ចូលមិត្តរួមថ្នាក់បង្កើតក្លឹបចម្រៀងប្រជាប្រិយ Pa Co របស់សាលា។ ពីដំបូង ក្លឹបមានអ្នកចាប់អារម្មណ៍ចូលរួមតែប៉ុន្មាននាក់ប៉ុណ្ណោះ ប៉ុន្តែពេលឃើញអត្ថន័យនៃការលើកស្ទួយ និងអភិរក្សបទចម្រៀងប្រជាប្រិយរបស់ជនជាតិខ្លួន មិត្តភ័ក្តិ និងលោកគ្រូអ្នកគ្រូជាច្រើននាក់បានចូលរួមគាំទ្រ។

leftcenterrightdel
សមាជិកនៃក្លឹបចម្រៀងប្រជាប្រិយ Pa Co នៃសាលាអនុវិទ្យាល័យ Dakrong និងវិទ្យាល័យហាត់ច្រៀងបទចម្រៀងប្រជាប្រិយ

ចែករំលែកជាមួយយើងខ្ញុំ លោកស្រី Tran Thi Thanh Huyen គ្រូបង្រៀនតន្ត្រីនៅសាលាវិទ្យាល័យ អនុវិទ្យាល័យ Dakrong បានឲ្យដឹងថា៖ “ដោយឃើញពីផលប្រយោជន៍ និងតម្លៃរបស់ក្លឹបចម្រៀងប្រជាប្រិយ Pa Co ខ្ញុំបានរៀបចំពេលវេលាដើម្បីរួមចំណែកជាមួយសិស្សានុសិស្សដើម្បីអភិរក្ស ផ្សព្វផ្សាយ និងលើកកម្ពស់ភាពស្រស់ស្អាតនៃបទចម្រៀងប្រជាប្រិយ Pa Co ។ មិនត្រឹមតែខ្ញុំទេ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សជាច្រើននាក់ក៏សប្បាយចិត្តណាស់ដែលឃើញក្មេងៗឆាប់ជំនះការស្ទាក់ស្ទើរ ហើយហ៊ានទៅផ្ទះសិល្បករ ដើម្បីប្រមូលបទចម្រៀងប្រពៃណីទាំងអស់ដែលនៅតែបានរក្សា»។

អ្វីដែលធ្វើឱ្យសមាជិកនៃក្លឹបចម្រៀងប្រជាប្រិយ Pa Co នៃសាលាវិទ្យាល័យ អនុវិទ្យាល័យ Dakrong កាន់តែសប្បាយរីករាយនោះ គឺការបង្កើនការយល់ដឹងអំពីការថែរក្សា អភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីក្នុងចំណោមសិស្សានុសិស្ស។ ដោយមិនរង់ចាំការឃោសនាចលនាទេ សិស្សានុសិស្សជាច្រើនបានស្ម័គ្រចិត្ដមកសុំចូលរួមជាមួយក្លឹប អាស្រ័យលើនេះ សកម្មភាពរបស់ក្លឹបគឺមានភាពសប្បាយរីករាយ រំភើបខ្លាំង។

គំរូក្លឹបចម្រៀង Pa Co នៃសាលាអនុវិទ្យាល័យ វិទ្យាល័យ Dakrong មិនត្រឹមតែផ្តល់ឱ្យសិស្សានុសិស្សនូវកន្លែងលេងសប្បាយរីករាយ និងមានប្រយោជន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកក្នុងការថែរក្សា និងអភិរក្សបទចម្រៀងប្រពៃណីផងដែរ។

បកប្រែដោយ Duy Hoan