ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍលើវិស័យជាច្រើននៃទំនាក់ទំនងរវាងវៀតណាម-ជប៉ុន។ ដោយអះអាងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា អប់រំ និងវប្បធម៌ រវាងប្រទេសទាំងពីរនាពេលខាងមុខ លោក Bui Thanh Son បានស្នើឲ្យជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសធនធានមនុស្សមានគុណភាពខ្ពស់ ការបណ្តុះបណ្តាលកម្មាភិបាលកម្រិតយុទ្ធសាស្ត្រ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការបង្កើនចំនួនអាហារូបករណ៍រយៈពេលវែងនិងខ្លី និងការបណ្តុះបណ្តាលភាសាជប៉ុនសម្រាប់សិស្សនិងនិស្សិតវៀតណាម ជួយគាំទ្រវៀតណាមក្នុងការកសាងធនធានមនុស្សក្នុងវិស័យថ្មីៗដូចជា ការធ្វើបរិវត្តកម្មឌីជីថល ការធ្វើបរិវត្តកម្មបៃតង និងការបណ្តុះបណ្តាលអ្នកជំនាញផ្នែកឧស្សាហកម្មបន្ទះឈីបដើម្បីបំពេញតម្រូវការនៅបច្ចុប្បន្ន។

leftcenterrightdel
លោក Bui Thanh Son និងលោក Moriyama Masahito (រូបថត៖ ក្រសួងការបរទេសវៀតណាម)

លោក Moriyama Masahito បានបញ្ជាក់ពីសារៈសំខាន់នៃការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងទំនាក់ទំនងរួមរវាងប្រទេសទាំងពីរ។ លោកឯកភាពលើការស្រាវជ្រាវ ដើម្បីបង្កើនចំនួនអាហារូបករណ៍សម្រាប់និស្សិតវៀតណាម និងរៀបចំកម្មវិធីបណ្តុះបណ្តាលភាសាអង់គ្លេសនៅសកលវិទ្យាល័យ ដើម្បីបង្កើតឱកាសសម្រាប់និស្សិតវៀតណាមទៅសិក្សានៅប្រទេសជប៉ុន។ល។ លោករូបនេះបានសម្តែងនូវបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យអភិរក្សបេតិកភណ្ឌវប្បធម៌ ហើយអះអាងថា ជប៉ុនមានបំណងចង់បន្តជួយឧបត្ថម្ភវៀតណាមក្នុងការអភិរក្សបេតិកភណ្ឌបច្ចុប្បន្ន ដូចជា មជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌThang Long បេតិកភណ្ឌ Hoi An...៕

បកប្រែដោយ Thuy Anh