មហោស្រពយុវជនអន្តរជាតិលើកទី ៣ ឆ្នាំ២០២៤ ដោយមានការចូលរួមពីមនុស្សប្រមាណ ៥ ពាន់នាក់ ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែកញ្ញា នៅផ្លូវដើរ Tran Nhan Tong និងតំបន់ជុំវិញ (សង្កាត់ Nguyen Du ខ័ណ្ឌ Hai Ba Trung)។

leftcenterrightdel
ពិធីបុណ្យមួយប្រារព្ធឡើងនៅទីក្រុងហាណូយ

ក្នុងក្របខណ្ឌនៃមហោស្រពនេះ សកម្មភាពជាច្រើននឹងត្រូវបានរៀបចំដូចជា៖ ការផ្លាស់ប្តូរសិល្បៈរវាងយុវជនរដ្ឋធានី និងយុវជនមកពីប្រទេសផ្សេងៗ ការរត់ប្រណាំង "ដើម្បីពិភពលោកប្រកបដោយសន្តិភាព" លើកទី ២ នៅឆ្នាំ២០២៤ នៅឧទ្យាន Thong Nhat ការប្រឡងគូរគំនូររបស់កុមារ ដើម្បីអបអរសាទរខួបលើកទី៧០ នៃទិវារំដោះរដ្ឋធានីហាណូយនៅវិថីដើរថ្មើរជើង Tran Nhan Tong លំហបង្ហាញវប្បធម៌នៃបណ្ដាប្រទេសជុំវិញពិភពលោកនៅផ្លូវ Tran Nhan Tong...

មហោស្រពយុវជនអន្តរជាតិលើកទី៣ ឆ្នាំ២០២៤ គឺជាឱកាសមួយសម្រាប់កសាងកន្លែងផ្លាស់ប្ដូរវប្បធម៌ សិល្បៈ និងកីឡាប្រកបដោយមានប្រយោជន៍ និងសុវត្ថិភាព រួមចំណែកលើកកម្ពស់គុណភាពនៃជីវភាពវប្បធម៌ និងស្មារតីរបស់យុវជននៅរដ្ឋធានី និងបង្កើនការផ្លាស់ប្តូរ ការផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ Thang Long - ហាណូយ ដល់មិត្តអន្តរជាតិ តភ្ជាប់យុវជនរបស់រដ្ឋធានីជាមួយយុវជនមកពីប្រទេសផ្សេងៗ ពង្រីកទំនាក់ទំនងអន្តរជាតិជាមួយយុវជនមកពីបណ្ដាប្រទេសក្នុងតំបន់ និងជុំវិញពិភពលោក តាមរយៈនោះ បង្ហាញដល់មិត្តអន្តរជាតិអំពីប្រពៃណីវប្បធម៌ សក្តានុពល និងសមិទ្ធផលនៃសេដ្ឋកិច្ចសង្គមរបស់ទីក្រុងហាណូយ និងវៀតណាម៕

បកប្រែដោយ Thuy Anh