លោក Tran Luu Quang សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ឧបនាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញចូលរួមពិធីនេះ។

leftcenterrightdel
ភាពស្រស់ស្អាតនៃរមណីយដ្ឋាន Trang An (រូបថត៖ vnanet.vn)

ក្នុងឆ្នាំ ២០១៤ រមណីយដ្ឋាន Trang An ក្លាយជាបេតិកភណ្ឌចម្រុះដំបូង និងតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍ដែលត្រូវបាន អង្គការយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក។

បន្ទាប់ពីព្រឹត្តិការណ៍នេះ គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងប្រជាជនខេត្ត Ninh Binh បានផ្សព្វផ្សាយបេតិកភណ្ឌប្រកបដោយប្រសិទ្ធភាព។ ចំនួនភ្ញៀវទេសចរដែលមកលេងកម្សាន្តរមណីយដ្ឋាន Trang An បានកើនពី ២,២ លាននាក់ក្នុងឆ្នាំ ២០១៤ រហូតជាង ៤,៦ លាននាក់ក្នុងឆ្នាំ ២០២៣។

ថ្លែងក្នុងពិធីនេះ លោកស្រី Simona Mirela Miculescu ប្រធានមហាសន្និបាតអង្គការយូណេស្កូលើកទី ៤២ បានសង្កត់ធ្ងន់ថា៖ “រមណីយដ្ឋាន Trang An បានក្លាយទៅជាគំរូនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចផង និងទេសចរណ៍បេតិកភណ្ឌផង។ ប្រជាជនមិនត្រឹមតែទទួលបានផលប្រយោជន៍ពីរមណីយដ្ឋាន Trang An ប៉ុណ្ណោះទេ ថែមទាំងពួកគេក៏ជាតួអង្គសំខាន់ក្នុងរឿងអភិរក្ស និងលើកកម្ពស់បេតិកភណ្ឌផងដែរ”៕

បកប្រែដោយ Pham Diep