leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Van Gau ជូនអំណោយដល់មជ្ឈិមសមាគមអតីតយុទ្ធជនវៀតណាម

នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ទោ Nguyen Van Gau បានអបអរសាទរចំពោះលទ្ធផលដែលមជ្ឈិមសមាគមអតីតយុទ្ធជនវៀតណាមសម្រេចបានក្នុងរយៈពេលថ្មីៗនេះ; ជាមួយគ្នានេះ ជូនដំណឹងអំពីលទ្ធផលលេចធ្លោមួយចំនួនក្នុងការអនុវត្តភារកិច្ចរបស់កងទ័ពទាំងមូល ចាប់ពីដើមឆ្នាំរហូតមកដល់បច្ចុប្បន្ន ជាពិសេសការងារគោលនយោបាយសម្រាប់អ្នកមានគុណបំណាច់ចំពោះបដិវត្ដន៍ ការត្រៀមរៀបចំ ក៏ដូចជាសកម្មភាពមួយចំនួនរបស់កងទ័ព និងអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម ដើម្បីអបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu; ការត្រៀមរៀបចំពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Be Xuan Truong ថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម

តាងនាមគណះកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ទោ Nguyen Van Gau បានជូនអំណោយដល់សមាគម និងជូនពរអតីតយុទ្ធជននូវសុខភាពល្អបរិបូរណ៍។ 

លោកឧត្តមសេនីយ៍ឯក Be Xuan Truong  អតីតអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានមជ្ឈិមសមាគមអតីតយុទ្ធជន​វៀតណាមបានជូនដំណឹងដល់លោកឧត្តមសេនីយ៍ទោ Nguyen Van Gau អំពីសកម្មភាពមួយចំនួនរបស់មជ្ឈិមសមាគម និងសមាគមគ្រប់លំដាប់ថ្នាក់ តាំងពីដើមឆ្នាំរហូតមកដល់បច្ចុប្បន្ន ហើយទន្ទឹមនឹងនោះក៏ថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងជំនួយរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាមចំពោះសមាគមគ្រប់លំដាប់ថ្នាក់ ជាពិសេសការជួយគាំទ្រគ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ និងអ្នកមានគុណបំណាច់ចំពោះបដិវត្ដន៍ ព្រមទាំងជួយមជ្ឈិមសមាគមអតីតយុទ្ធជនវៀតណាមនិងសមាគមគ្រប់លំដាប់ថ្នាក់រៀបចំសកម្មភាពជាក់ស្ដែងជាច្រើន និងមានប្រសិទ្ធភាព៕

បកប្រែដោយ Pham Diep