អង្គភាពបានប្រគល់អំណោយដល់សិស្សជនជាតិភាគតិច និងសិស្សក្រីក្រចំនួន ៣៥ នាក់នៅស្រុក Bu Gia Map (ខេត្ត Binh Phuoc វៀតណាម)។ អំណោយទាំងនេះត្រូវបានឧបត្ថម្ភដោយអង្គការ និងសប្បុរសជន។ សូមរំលឹកថា  អង្គភាពបានផ្តល់អំណោយដល់សិស្សជនជាតិភាគតិច និងសិស្សក្រីក្រចំនួន ១៩០ នាក់នៅស្រុក Bu Gia Map។

leftcenterrightdel
លោកវរសេនីយ៍ឯកបំរុង Hoang Van Hung  ប្រគល់អំណោយដល់សិស្សក្រីក្រ

យោងតាមលោកវរសេនីយ៍ឯកបំរុង Hoang Van Hung ប្រធាននយោបាយអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៧៧៨ បានឲ្យដឹងថា សកម្មភាពនេះបង្ហាញពីមនោសញ្ចេតនា និងទំនួលខុសត្រូវរបស់កម្មាភិបាល យុទ្ធជន និងបុគ្គលិកនៃអង្គភាពចំពោះកុមារជនជាតិភាគតិច សិស្ស និងអ្នកក្រីក្រក្នុងតំបន់ដែលអនុវត្តគម្រោងសេដ្ឋកិច្ច-ការពារជាតិរបស់អង្គភាពនៅស្រុក Bu Gia Map តាមរយៈនោះ ថែរក្សាជីវភាពរស់នៅរបស់ប្រជាជន កសាងសាមគ្គីភាពរវាងកងទ័ព និងប្រជាជន និងកសាងខឿនការពារជាតិដ៏រឹងមាំរបស់ប្រជាជន៕

បកប្រែដោយ Thuy Anh