leftcenterrightdel
ក្រុម U.19 វៀតណាម ចាប់ផ្តើមហ្វឹកហាត់នៅថ្ងៃទី ១៧ ឧសភា

បញ្ជីឈ្មោះក្រុម U.19 វៀតណាម ប្រមូលផ្តុំកីឡាករដែលបានចូលរួមក្នុងការប្រកួត U.17 អាស៊ីឆ្នាំ ២០២៣ ការប្រកួតមិត្តភាព U.18 Seoul Eou Cup នៅប្រទេសកូរ៉េខាងត្បូង ក្នុងខែតុលា ឆ្នាំ២០២៣។ យ៉ាងណាមិញ ក្នុង​បញ្ជីនេះនៅមិនមានកីឡាករល្អបំផុតក្នុងក្រុមអាយុ U.19 ឡើយ។ នៅថ្ងៃទី ២ ខែមិថុនា U.19 វៀតណាមនឹងចាកចេញទៅប្រទេសចិនដើម្បីចូលរួមការប្រកួតបាល់ទាត់អន្តរជាតិ U.19 ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ចិន (ដោយមានការចូលរួមពីប្រទេសចិន អ៊ូសបេគីស្ថាន និងកូរ៉េខាងត្បូង)។ ការប្រកួតនេះត្រូវបានចាត់ទុកថាជា "ការសាកល្បង" គុណភាពរបស់ក្រុម U.19 វៀតណាម មុនពេលចូលរួមក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ U.19 ឆ្នាំ ២០២៤ និងវគ្គជម្រុះ U.20 អាស៊ីឆ្នាំ ២០២៥ ។

បកប្រែដោយ Duy Hoan