អញ្ជើញចូលរួមពិធី មានថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ ថ្នាក់ដឹកនាំស្ថាប័នមជ្ឈិម ក្រសួង និងមូលដ្ឋាន អតីតយុទ្ធជន វីរអ្នកម្ដាយវៀតណាម វីរជននៃកងកម្លាំងប្រដាប់អាវុធប្រជាជនវៀតណាម រួមនិងភ្ញៀវអន្តរជាតិជាច្រើនបានមានវត្តមាននៅពិធីនេះ។

leftcenterrightdel
ការសំដែងសិល្បៈបើកពិធីខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu

ថ្លែងសុន្ទរកថាក្នុងពិធី លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅរបស់ជំនាន់ថ្ងៃនេះចំពោះគុណបំណាចដ៏ធំធេងរបស់លោកប្រធានហូជីមិញជាទីគោរពស្រឡាញ់ លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap អគ្គមេបញ្ជាការ និងការរួមវិភាគទានដ៏ធំធេងរបស់បុព្វបុរសជំនាន់មុនៗ និងយុទ្ធជនដែលបានពលីជីវិតបូជាលះបងសព្វបែបយ៉ាងដើម្បីបង្កើតបានជ័យជំនះជាប្រវត្តិសាស្ត្រ Dien Bien Phu។

លោក Pham Minh Chinh បានសង្កត់ធ្ងន់លើការលះបង់របស់កងទ័ពប្រជាជនវៀតណាម ដើម្បីបង្កើតបាន “ព្រឹត្តិការណ៍មាសដ៏ភ្លឺស្វាង” ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។

leftcenterrightdel
 
leftcenterrightdel
ផែននានាចូលរួមពិធីព្យុហយាត្រា និងក្បួនដង្ហែរ

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ក្នុងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោក Pham Minh Chinh បានប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី១ ដល់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនគ្រប់ជនជាតិក្នុងខេត្ត Dien Bien។

បន្ទាប់ពីពិធីមីទ្ទិញ គឺជាពិធីព្យុហយាត្រា និងក្បួនដង្ហែររំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ដោយមានការចូលរួមពីមនុស្សជាង ១២,០០០ នាក់។ ក្នុងនោះ កងកម្លាំងរបស់ក្រសួងការពារប្រទេសមានការចូលរួមពីកងកម្លាំងកាំភ្លើងធំពិធីសារ និងកងទ័ពការពារដែនអាកាសសម្ដែងការហោះហើរអបអរសាទរ។ រីឯកម្លាំងឈរលើទីលានរួមមានផែនចំនួន៦ ហើយមានផែនចំនួន ១៨ ចូលរួមពិធីព្យុហយាត្រា និងក្បួនដង្ហែរ។ ចំពោះកងកម្លាំងរបស់ក្រសួងនគរបាល មានផែនចំនួន២ ដែលឈរលើទីលាន និងផែនចំនួន៩ ចូលរួមពិធីព្យុហយាត្រា និងក្បួនដង្ហែរ។ ពិធីព្យុហយាត្រា និងក្បួនដង្ហែរ ក្នុងគោលបំណងគាំទ្រ និងលើកទឹកចិត្តដល់បក្ស ប្រជាជនទាំងមូល និងកងទ័ពទាំងមូលរក្សាបាននូវប្រពៃណីជាតិ វីរភាព និងស្មារតីប្តេជ្ញាប្រយុទ្ធ ប្តេជ្ញាឈ្នះ សម្ដែងនូវបំណងប្រាថ្នាចង់អភិវឌ្ឍប្រទេស ហើយអនុវត្តដោយជោគជ័យនូវការកសាង និងការការពារមាតុភូមិ ចូលរួមចំណែកដល់ចលនាតស៊ូដើម្បីសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមនៅទូទាំងពិភពលោក៕

បកប្រែដោយ Thuy Anh