leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia ជូនអំណោយដល់កងពេទ្យកម្រិត២

បន្តកម្មវិធីការងារនៅខេត្ត Dien Bien នាព្រឹកថ្ងៃទី៤ ឧសភា ក្រុមការងារនៃគណៈឃោសនាអប់រំមជ្ឈិមបក្ស ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្ស អនុប្រធានប្រចាំការ នៃគណៈកម្មាធិការមជ្ឈិមដឹកនាំការរៀបចំពិធីបុណ្យធំៗ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗរបស់ប្រទេសក្នុងរយៈពេល៣ឆ្នាំ ២០២៣-២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ លើកទឹកចិត្ត និងផ្តល់អំណោយដល់កងពេទ្យកម្រិត២ និងផែននាយទាហានកងទ័ពជើងទឹកដែលកំពុងបំពេញភារកិច្ចបម្រើ និងចូលរួមព្យុហយាត្រា ក្បួនដង្ហែ រំលឹកខួបលើកទី ៧០ នៃជ័យជម្នះ Dien Bien Phu។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia ជូនអំណោយដល់ផែននាយទាហានកងទ័ពជើងទឹក

ដោយលើកទឹកចិត្ត និងចែករំលែកនូវការលំបាករបស់កម្មាភិបាល និងយុទ្ធជន នៃអង្គភាពទាំងពីរ លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia សង្ឃឹមថា កងពេទ្យកម្រិត២ នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន និងអង្គភាពផ្សេងៗ ជួយសង្គ្រោះបន្ទាន់ ព្យាបាល និងថែទាំសុខភាពសម្រាប់កងកម្លាំងទាំងឡាយ។ គណៈកម្មាធិការបក្ស និងមេបញ្ជាការ នៃផែននាយទាហានកងទ័ពជើងទឹក ត្រូវយកចិត្តទុកដាក់ និងថែរក្សាជីភាពរស់នៅទាំងសម្ភារៈ និងស្មារតីរបស់កងទ័ព រួមចំណែកបំពេញដោយជោគជ័យនូវភារកិច្ចព្យុហយាត្រា ក្បួនដង្ហែរ រំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu៕

បកប្រែដោយ Duy Hoan