ថ្លែងមតិក្នុងឱកាសនេះ លោកប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាមបានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលដែលគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនស្រុក Quan Son សម្រេចបានក្នុងប៉ុន្មានខែដំបូងនៃឆ្នាំ ២០២៤។ ក្នុងស្ថានភាពដែលនៅមានការលំបាកជាច្រើន ប៉ុន្តែក្រោមការដឹកនាំទាន់ពេលវេលា រហ័សរហួន បត់បែន និងប្រកបដោយការច្នៃប្រឌិតរបស់គណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជន ការចូលរួមនៃប្រព័ន្ធនយោបាយទាំងមូល និងការឯកភាពរបស់ប្រជាជនទូទាំងស្រុកនោះ ស្ថានភាពសេដ្ឋកិច្ចរក្សាបានស្ថិរភាព ចំណូលថវិការដ្ឋលើសពីការប៉ាន់ស្មានរបស់ខេត្ត។ រចនាសម្ព័ន្ធសេដ្ឋកិច្ចកំពុងផ្លាស់ប្តូរក្នុងទិសដៅវិជ្ជមាន ចលនាប្រឡងប្រណាំងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដែលទាក់ទងនឹងការកសាងជនបទថ្មី និង​ការ​លើ​ក​កំពស់ជីវភាពរស់នៅរបស់ប្រជាជន មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់  មុខមាត់តំបន់ជនបទ​មានការរីកចម្រើនជាច្រើន។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Luong Cuong ថ្លែង​ក្នុងជំនួប​

ការវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនៅក្នុងស្រុក ជាពិសេសផ្លូវចរាចរណ៍នៅតាមឃុំជាប់ព្រំដែន ត្រូវបានយកចិត្តទុកដាក់អនុវត្ត។ សកម្មភាពវប្បធម៌ កីឡា ទេសចរណ៍ និងការអប់រំ មានការផ្លាស់ប្តូរជាវិជ្ជមាន​។ ការងារកសាងបក្ស និងប្រព័ន្ធនយោបាយត្រូវបានជម្រុញយ៉ាងខ្លាំង វិស័យការពារជាតិសន្តិសុខក្នុងតំបន់ត្រូវបានរក្សាយ៉ាងរឹងមាំ សន្តិសុខតាមព្រំដែនត្រូវបានធានា ហើយសកម្មភាពកិច្ចការបរទេសត្រូវបានពង្រឹងជានិច្ច

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Luong Cuong និងប្រតិភូអញ្ជើញ​ចូល​រួម​ជំនួប​

លោកនាយឧត្តមសេនីយ៍ Luong Cuong បានវាយតម្លៃខ្ពស់ចំពោះមតិរបស់ម្ចាស់ឆ្នោតដែលបង្ហាញពីការជឿទុកចិត្ត និងការវាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ដោយមានការចូលរួមយ៉ាងខ្លាំងក្លា និងស៊ីសង្វាក់គ្នាពីរណសិរ្សមាតុភូមិ មន្ទីរ អង្គមហានជន សហគមន៍អាជីវកម្ម និងប្រជាជនគ្រប់មជ្ឈដ្ឋាន។ ម្ចាស់ឆ្នោតស្រុក Quan Son បានរួមចំណែកខ្លឹមសារយ៉ាងជ្រាលជ្រៅដោយបង្ហាញពីការទទួលខុសត្រូវចំពោះបញ្ហារបស់ប្រទេស ខេត្ត ស្រុក និងមូលដ្ឋាន។ តាងនាមសមាជិករដ្ឋសភាទាំងឡាយ លោកនាយឧត្តមសេនីយ៍ Luong Cuong បានស្វាគមន៍ និងទទួលយកមតិយោបល់ពីម្ចាស់ឆ្នោតស្រុក Quan Son។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Luong Cuong និងប្រតិភូទាំង​ឡាយ

ក្នុងឱកាសនេះដែរ លោកនាយឧត្តសេនីយ៍ Luong Cuong បានផ្តល់ព័ត៌មានអំពីស្ថានភាពអនុវត្តភាកិច្ចយោធាការពារជាតិ ការកសាងបក្សភាគកងទ័ពឆ្នាំ២០២៣ និងប៉ុន្មានខែដើមឆ្នាំ២០២៤ ការងាររៀបចំទិវារំលឹកជ័យជំនះ Dien Bien Phu (៧ ឧសភា ឆ្នាំ១៩៥៤/ ៧ ឧសភា ឆ្នាំ២០២៤)។ លោកនាយឧត្តមសេនីយ៍ Luong Cuong បានអះអាងថា ទោះបីជាក្នងកាលៈទេសៈណាក៏ដោយ ក៏កងទ័ពតែងតែស្មោះត្រង់ជាដាច់ខាត់ចំពោះបក្ស មាតុភូមិ និងប្រជាជន ត្រៀមទទួល និងបំពេញល្អរាល់ភារកិច្ចដែលបានប្រគល់ជូន៕

បកប្រែដោយ Duy Hoan