ការព្យាករណ៍ដ៏ប៉ិនប្រសប់របស់លោកប្រធានហូជីមិញអំពីសន្និសីទក្រុងហ្សឺណែវ

នៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី Pham Son Duong ជាកូនប្រុសរបស់លោក Pham Van Dong អតីតនាយករដ្ឋមន្ត្រីវៀតណាម បានចែករំលែកមេរៀនការទូតនៅសន្និសីទទីក្រុងហ្សឺណែវ ដែលលោកត្រូវបានឮឪពុករៀបរាប់។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Pham Son Duong ជាកូនប្រុសលោក Pham Van Dong ចែករំលែករឿងរ៉ាវរបស់ឪពុកអំពីមេរៀនការទូតនៅសន្និសីទទីក្រុងហ្សឺណែវឆ្នាំ ១៩៥៤

លោកឧត្តមសេនីយ៍ត្រី Pham Son Duong ឲ្យដឹងថា គាត់មានសំណាងណាស់ដែលបានរស់នៅជាមួយឪពុក និងលោកអ៊ំ ហូ ក្នុងវិមានប្រធានរដ្ឋ ដូច្នេះ គាត់បានឪពុករៀបរាប់រឿងអំពីលោកអ៊ំ ហូ ជាទីស្រឡាញ់  រួមទាំងរឿងរ៉ាវអំពីមេរៀនការទូតនៅឯសន្និសីទទីក្រុងហ្សឺណែវ។ លោកបានរំឭកដោយក្តីស្រឡាញ់ថា៖ «អ៊ំ ហូ ជាមនុស្សចាស់ទុំ និងមានបទពិសោធន៍។ អ៊ំ ហូ បានព្យាករថា វៀតណាមចូលរួមសន្និសីទក្រុងហ្សឺណែវនឹងប្រឈមនឹងសម្ពាធយ៉ាងខ្លាំង។ ទោះបីជាជ័យជំនះ Dien Bien Phu បានប៉ះពាល់ដល់រដ្ឋាភិបាល និងសភាបារាំង ហើយជាឱកាសអំណោយផលសម្រាប់យើងក៏ដោយ ក៏ការលំបាកធំបំផុតគឺការធ្វើអន្តរាគមន៍របស់បណ្ដាមហាអំណាចនៅក្នុងសន្និសីទ។

គោលនយោបាយរបស់បក្ស និង អ៊ំ ហូ គឺ “ប្រយុទ្ធផង និងចរចាផង” ដើម្បីបញ្ចប់សង្គ្រាម និងស្តារសន្តិភាពនៅវៀតណាមឡើងវិញ។ កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ គឺជាដំណោះស្រាយខាងនយោបាយនិងយោធា ដើម្បីសម្រេចបាននូវគោលដៅនោះ។ អ៊ំ ហូ បានប្រាប់ឪពុកខ្ញុំថា៖ "ក្នុងការចរចាត្រូវការពារផលប្រយោជន៍ប្រទេសជាតិ ប្រកាន់ខ្ជាប់នូវគោលការណ៍ ភាពបត់បែនក្នុងគោលនយោបាយ  និងសម្រេចបាននូវគោលដៅគឺបង្ខំឱ្យបារាំងទទួលស្គាល់ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសវៀតណាម ឡាវ និងកម្ពុជា។ ក្នុងអំឡុងសន្និសីទក្រុងហ្សឺណែវ ឪពុករបស់ខ្ញុំបានរាយការណ៍ផ្ទាល់ និងបានសុំយោបល់ផ្ទាល់ពីអ៊ំ ហូ"។

leftcenterrightdel
ប្រតិភូអន្តរជាតិស្តាប់រឿងរ៉ាវអំពីសន្និសីទទីក្រុងហ្សឺណែវកាលពីប្រាំពីរសតវត្សមុន

យោងតាមការរៀបរាប់របស់លោកឧត្តមសេនីយ៍ត្រី Pham Son Duong រដ្ឋាភិបាលគ្រោងនឹងចាត់បញ្ជូនរដ្ឋមន្ត្រីក្រសួងការបរទេស Hoang Minh Giam ទៅចូលរួមសន្និសីទទីក្រុងហ្សឺណែវ ប៉ុន្តែបន្ទាប់មក អ៊ំ ហូ  សម្រេចចិត្តចាត់បញ្ជូនលោកឧបនាយករដ្ឋមន្ត្រី Pham Van Dong ធ្វើជាប្រធានគណៈប្រតិភូទៅចូលរួមសន្និសីទទីក្រុងហ្សឺណែវវិញ។

យោងតាមលោកឧត្តមសេនីយ៍ត្រី Pham Son Duong ដំណើរការចចារបានអូសបន្លាយរយៈពេល ៧៥ ទាំងថ្ងៃ និងយប់ ដោយមានសម័យប្រជុំចំនួន ៣១ រួមជាមួយនឹងជំនួបទ្វេភាគី និងពហុភាគីជាច្រើននៅក្រៅសន្និសីទ។ នៅចុងបញ្ចប់ នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ១៩៥៤ កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវស្តីពីការបញ្ចប់សង្គ្រាមក្នុងប្រទេសវៀតណាម ត្រូវបានចុះហត្ថលេខា។ វាហួសពីបំណងដើមរបស់ប្រទេសធំៗ។

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយនៅក្នុងការតស៊ូដ៏យូរអង្វែងនៅឥណ្ឌូចិន

ថ្លែងមតិក្នុងពិធីនេះ លោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅវៀត​ណាម បានអះអាងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពីការបញ្ចប់សង្គ្រាមនៅវៀតណាម គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ក្នុងការតស៊ូក្នុងរយៈពេលវែង និងលំបាករបស់ប្រជាជននៃប្រទេសឥណ្ឌូចិនទាំងបី ដើម្បីដណ្តើមបានសន្តិភាព និងឯករាជ្យសម្រាប់មាតុភូមិ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុង​ហ្សឺណែវ គឺជាជ័យជម្នះដ៏ធំធេងដែលអាណានិគមនិយមបារាំង និងប្រទេសដែលចូលរួមក្នុងសន្និសីទត្រូវបានសន្យាអំពីការគោរពអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដី និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសឥណ្ឌូចិនចំនួនបី។

leftcenterrightdel
លោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំវៀតណាម 

កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវឆ្នាំ ១៩៥៤ បានបង្ហាញយ៉ាងច្បាស់ពីការតស៊ូ ទាំងយោធានិងនយោបាយ និងការទូតដ៏ឆ្លាតវៃ និងបត់បែន ក៏ដូចជាស្មារតីលះបង់ និងសាមគ្គីភាពផ្ទៃក្នុងនិងខាងក្រៅរបស់ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តឥណ្ឌូចិន និងថ្នាក់ដឹកនាំបក្សនៃប្រទេសទាំងបី។ គោលនយោបាយយោធាគឺឈប់បាញ់ ដកកងកម្លាំងយោធាបរទេសចេញពីប្រទេសទាំងបី និងស្ដារសន្តិភាពនៅឥណ្ឌូចិនឡើងវិញ។ មាគ៌ាអំពីនយោបាយ និងការទូតគឺទទួលស្គាល់ និងធានាសន្តិភាព ឯករាជ្យភាព និងបូរណភាពទឹកដីនៃប្រទេសឡាវ វៀតណាម និងកម្ពុជា និងបញ្ចប់អាណានិគមបារាំងនៅឥណ្ឌូចិន។

មេរៀនអំពីការតស៊ូនៅសន្និសីទក្រុងហ្សឺណែវ និងបទពិសោធន៍ក្នុងយុទ្ធនាការ Dien Bien Phu បានក្លាយជាភ្លើងគប់ដឹកនាំបដិវត្តន៍ តស៊ូយោធា និងនយោបាយក្នុងយុទ្ធនាការជាច្រើនជាមួយសត្រូវឈ្លានពាន និងរួមគ្នារំដោះឥណ្ឌូចិនក្នុងឆ្នាំ១៩៧៥។

ស្មារតីសាមគ្គីភាព រួមគ្នាជំនះការលំបាក

យោងតាមលោកស្រី ជា គឹមថា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសវៀតណាម ការពិតបានកត់សម្គាល់ការលះបង់ និងភាពក្លាហានរបស់បុព្វបុរសនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា ដោយបានបង្ហាញស្មារតីសាមគ្គីភាព រួមគ្នាតស៊ូ ដើម្បីបុព្វហេតុបង្រួបបង្រួមជាតិ និងរំដោះជាតិឲ្យរួចផុតពីនឹមនៃអាណានិគម។ លោកស្រីឯកអគ្គរដ្ឋទូត ជា គឹមថា បានបញ្ជាក់ថា ការខិតខំប្រឹងប្រែង និងការលះបង់ទាំងអស់នោះ បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសទាំងបី កម្ពុជា វៀតណាម និងឡាវ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៥៤ នៅសន្និសីទទីក្រុងហ្សឺណែវ (មានសុពលភាពនៅម៉ោង ៨ ព្រឹក ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ១៩៥៤)។

leftcenterrightdel
លោកស្រី ជា គឹមថា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសវៀតណាម

បើតាមលោកស្រី ជា គឹមថា បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ប្រទេសកម្ពុជា វៀតណាម និងឡាវ មិនមានសន្តិភាពភ្លាមៗនោះទេ ផ្ទុយទៅវិញត្រូវប្រឈមមុខនឹងការវិវឌ្ឍន៍ដែលមិនអាចទាយទុកជាមុនបាន ក៏ដូចជាសង្គ្រាមដ៏រ៉ាំរ៉ៃផ្សេងទៀតបានផ្ទុះឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ដបន្ទាប់។ យ៉ាងណាក៏ដោយ ប្រទេសទាំងបីបានប្រកៀកស្មាគ្នា និងជួយគ្នាទៅវិញទៅមកក្នុងបុព្វហេតុសាមគ្គីភាពជាតិ និងបង្រួបបង្រួមជាតិ ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងអំពើប្រល័យពូជសាសន៍ដ៏ឃោរឃៅនៅកម្ពុជា។ លើសពីនេះ ប្រទេសទាំងបីនៅតែបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីស្តារប្រទេសឡើងវិញ និងបន្តអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងស្មារតី “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរស្ថេរយូរអង្វែង”៕

បកប្រែដោយ Pham Diep