leftcenterrightdel
ប្រកាស Top សហគ្រាសជួរមុខទាំង ៥០០ ដែល​មាន​កំណើនខ្ពស់​បំផុត​នៅ​វៀតណាម (FAST500)

នេះគឺជាឆ្នាំទី ១៤ ជាប់ៗគ្នាដែលបញ្ជី FAST500 ត្រូវបានប្រកាសដើម្បីស្វែងរក ទទួលស្គាល់ និងលើកតម្កើងសហគ្រាសកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៃខឿនសេដ្ឋកិច្ចវៀតណាម ដែលជាសហគ្រាសប្រកបដោយប្រសិទ្ធភាពធ្វើអាជីវកម្មល្អ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចម្បងគឺអត្រាកំណើនប្រាក់ចំណូល និងទំនួលខុសត្រូវសង្គម។

ក្នុងក្របខ័ណ្ឌនៃពិធីប្រកាស  Vietnam Report បានសិក្សានិងបោះពុម្ភរបាយការណ៍ជាពីរភាសាអំពីកំណើនសេដ្ឋកិច្ចវៀត ណាមឆ្នាំ ២០២៤ ដោយមានប្រធានបទ "កសាងឡើងវិញសមត្ថភាពប្រកួតប្រជែងដើម្បីស្វែងរកឱកាសកំណើន"។ ក្រៅពីការវាយតម្លៃលើយថាទស្សន៍នៃខឿនម៉ាក្រូសេដ្ឋកិច្ច និងអាជីវកម្មក្នុងឆ្នាំនេះ របាយការណ៍បានធ្វើបច្ចុប្បន្នភាពលើបញ្ហាប្រឈម កម្លាំងចលករនៃកំណើន និងវិស័យដែលមានសក្កានុពលនាពេលខាងមុខផងដែរ៕

តាម vovworld.vn