នេះជាការលើកឡើងរបស់លោកបណ្ឌិតនយោបាយ Sergio Rodríguez Gelfenstein អតីតនាយកទំនាក់ទំនងអន្តរជាតិនៃវិមានប្រធានាធិបតីវេណេស៊ុយអេឡា ក្នុងអត្ថបទចុះផ្សាយក្នុងកាសែតពិសេសរបស់ទីភ្នាក់ងារសារព័ត៌មានអាមេរិកឡាតាំង Prensa Latina ក្នុងឱកាសវៀតណាមរំលឹកខួបលើកទី៧០ នៃ ជ័យជំនះ Dien Bien Phu (ថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៥៤ / ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤)។

leftcenterrightdel
ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ១៩៥៤ យុទ្ធនាការជាប្រវត្តិសាស្ត្រ Dien Bien Phu បានបញ្ចប់ដោយជោគជ័យ (រូបថត៖ vnanet.vn)

ក្នុងអត្ថបទនេះ អ្នកនិពន្ធ Sergio Rodríguez Gelfenstein បានលើកឡើងការរួមចំណែករបស់វៀតណាមក្នុងការតស៊ូប្រឆាំងអាណានិគម។ យោងតាមលោក Sergio Rodríguez Gelfenstein ជ័យជំនះ Dien Bien Phu របស់វៀតណាម រួមជាមួយនឹងសង្គ្រាមដណ្តើមឯករាជ្យជាតិរបស់ប្រទេសអាល់ហ្សេរីដែលបានបញ្ចប់នៅឆ្នាំ ១៩៦២ និងចម្បាំង Cuito Cuanavale នៃសម្ព័ន្ធភាពគុយបា-អង់ហ្គោឡាក្នុងឆ្នាំ ១៩៨៨ គឺជាជ័យជម្នះដ៏ខ្លាំងក្លាបំផុតក្នុងសតវត្សទី ២០ ប្រឆាំងនឹងរបបអាណានិគមនិយមអឺរ៉ុប។

អ្នកស្រាវជ្រាវដ៏ល្បីល្បាញរូបនេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃជ័យជំនះ Dien Bien Phu រំដោះវៀតណាមខាងជើងទាំងអស់ បង្កើតលក្ខខណ្ឌសម្រាប់ការប្រយុទ្ធជាបន្តបន្ទាប់ដើម្បីឯកភាពប្រទេសជាតិ។ ជ័យជំនះនេះ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបានកត់សម្គាល់ពីការបរាជ័យទាំងស្រុងនៃអាណានិគមនិយមបារាំងនៅឥណ្ឌូចិន រារាំងផែនការពង្រីកអាណានិគមនៅអាស៊ីអាគ្នេយ៍ ហើយទន្ទឹមនឹងនោះ ជាការលើកទឹកចិត្តដល់ប្រជាជនអាណានិគមដែលរងការជិះជាន់នៅជុំវិញពិភពលោកក្រោកឈរឡើងតស៊ូដណ្តើមឯករាជ្យ៕

បកប្រែដោយ Thanh Cong