leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងក្នុងសន្និសីទ (រូបថត៖ vnanet.vn)

យោងតាមលោកនាយករដ្ឋមន្ត្រី ការអនុម័តលើផែនការនគរូបនីយកម្មសម្រាប់តំបន់ភាគអាគ្នេយ៍នាពេលនេះគឺមានសារៈសំខាន់សម្រាប់ការអនុវត្ដទស្សនៈ ចក្ខុវិស័យនិងគោលដៅនៃសេចក្ដីសម្រេចចិត្ដស្ដីពីការអភិវឌ្ឍតំបន់ និងផែនការនគរូបនីយកម្មថ្នាក់ជាតិសម្រាប់តំបន់។ អនុវត្តគម្រោងតភ្ជាប់សំខាន់ៗរវាងខេត្តក្នុងតំបន់ អន្តរតំបន់ និងអន្តរវិស័យ។ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃតំបន់ និងតំបន់ជិតខាង។

ថ្លែងនៅសន្និសីទ លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា តំបន់ភាគអាគ្នេយ៍ត្រូវពន្លឿនការអភិវឌ្ឍ តភ្ជាប់យ៉ាងជិតស្និទ្ធនិងមានប្រសិទ្ធភាព។ ជាពិសេស យន្តការគោលនយោបាយត្រូវតែបើកចំហ ផ្លាស់ថ្មី និងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រត្រូវតែឈានទៅរកភាពទំនើបយ៉ាងឆាប់រហ័ស ហើយការគ្រប់គ្រងត្រូវតែមានភាពឆ្លាតវៃ ស្របតាមនិន្នាការអភិវឌ្ឍន៍ថ្មីៗ។ ទន្ទឹមនឹងនោះ បង្កើនការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាប្រកបដោយភាពនវានុវត្ដន៍ ជំរុញការទម្លាយយុទ្ធសាស្ត្រទាំងបីសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងច្បាប់។

leftcenterrightdel
ទិដ្ឋភាពទូទៅនៃសន្និសីទ

ដើម្បីពង្រីកសក្តានុពល​ និងគុណសម្បត្តិ និងអភិវឌ្ឍតំបន់ភាគអាគ្នេយ៍ឱ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ស្វាហាប់របស់ប្រទេស​ជាតិ និងតំបន់នោះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យមានការប្រកាន់យកមនុស្សជាមជ្ឈភាព និងជំរុញការអភិវឌ្ឍនៃសក្តានុពល ស្វែងរកឱកាស គុណសម្បត្តិប្រកួតប្រជែង ទាក់ទាញ និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាព។ លើកកំពស់ប្រសិទ្ធភាពនៃការសម្របសម្រួល ការអភិវឌ្ឍ និងការតភ្ជាប់ក្នុងតំបន់... លោកនាយករដ្ឋមន្ត្រី បានលើកច្បាស់នូវភារកិច្ច និងដំណោះស្រាយសំខាន់ៗ ដែលក្នុងនោះសង្កត់ធ្ងន់លើការអនុវត្ដផែនការនគរូបនីយកម្មតំបន់ជាបន្ទាន់ក្នុងស្មារតី "បើកចំហរក្នុងគោលនយោបាយ ធានាបាននូវហេដ្ឋារចនាសម្ព័ន្ធ និងឆ្លាតវៃក្នុងការគ្រប់គ្រង"៕

បកប្រែដោយ Pham Diep