គណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅបរទេសនៃទីក្រុងហូជីមិញនឹងបើកកិច្ចពិភាក្សាអន្តរជាតិអំពីតួនាទីរបស់សហគមន៍ពាណិជ្ជករ និងបញ្ញវន្តវៀតណាមនៅបរទេសក្នុងការអភិវឌ្ឍទីក្រុងហូជីមិញ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។

ក្រៅពីត្រូវបានប្រារព្ធឡើងដោយជួបជុំផ្ទាល់នៅសាលប្រជុំ កិច្ចពិភាក្សាក៏ត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅឯកន្លែងមួយចំនួនរបស់ស្ថានប័ន​តំណាង​ការទូតវៀតណាមនៅក្រៅប្រទេស និងសមាគមបញ្ញវន្ត និងពាណិជ្ជករវៀតណាមនៅតាមបណ្តាប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន ដាណឺម៉ាក កូរ៉េខាងត្បូង ស្វីស។ …

leftcenterrightdel
នៅឆ្នាំ ២០២៣ អាណិកជនវៀតណាមបានផ្ញើទៅស្រុកកំណើតប្រហែល ១៦ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះជិត ៩.៥ ពាន់លានដុល្លារ ត្រូវបានផ្ញើទៅទីក្រុងហូជីមិញ (រូបថត៖ Kinhtedothi)

គោលបំណងនៃកិច្ចពិភាក្សាគឺដើម្បីកៀងគរធនធានពីសហគមន៍ជនវៀតណាមនៅបរទេស ដើម្បីរួមចំណែកដោះស្រាយ និងបណ្តាក់ទុនដោយផ្ទាល់នៅទីក្រុងហូជីមិញ យោងតាមសេចក្តីសម្រេចចិត្តលេខ ៩៨ ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៣ របស់រដ្ឋសភា “ស្តីពីការសាកល្បងយន្តការ និងគោលនយោបាយជាក់លាក់មួយចំនួនដើម្បីអភិវឌ្ឍន៍ទីក្រុងហូជីមិញ”។ អាស្រ័យហេតុនេះ អនុវត្តបានល្អនូវស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ៣១-NQ/TW របស់ការិយាល័យនយោបាយស្តីពីការបន្តបង្កើតមុខងារតួនាទីរបស់ទីក្រុងហូជីមិញក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ លើសពីនេះ ក្នុងក្របខណ្ឌនៃកិច្ចពិភាក្សា គណៈកម្មការរៀបចំក៏ទទួលមតិ សំណើសម្រាប់ការតភ្ជាប់ការវិនិយោគ ឬការវិនិយោគផ្ទាល់នៅទីក្រុងហូជីមិញ ពីសហគមន៍បញ្ញវន្ត និងពាណិជ្ជករវៀតណាមនៅក្រៅប្រទេសជុំវិញពិភពលោក។

បកប្រែដោយ Duy Hoan