នេះជាសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៤៩ នៃទិវារំដោះភាគខាង​ត្បូង​វៀតណាម និងឯកភាពប្រទេសជាតិ (ថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥ / ថ្ងៃទី៣០ មេសា ឆ្នាំ២០២៤); ខួបរំលឹកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu (ថ្ងៃទី៧ ឧសភា ឆ្នាំ១៩៥៤ / ថ្ងៃទី៧ ឧសភា ឆ្នាំ២០២៤) និងខួបលើកទី ៧៩ នៃទិវាជ័យជំនះលើហ្វាស៊ីសក្នុងការតស៊ូការពារប្រទេស​ជាតិដ៏មហិមា និងសម្តែងការគោរព និងលើកតម្កើងវីរជនដែលបានលះបង់ជីវិតដើម្បីសេរីភាពជាតិ និងសន្តិភាព ព្រមទាំងអប់រំយុវជនជំនាន់ក្រោយអំពីស្នេហាជាតិ និងមោទនភាពជាតិ។

leftcenterrightdel
ប្រតិភូរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់នៅក្នុងការតស៊ូ​ការ​ពារ​ប្រទេស​ជាតិ​ដ៏មហិមា

ថ្លែងមតិក្នុងពិធីនេះ លោក G.S. Bezdetko ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់លើតួនាទីសំខាន់នៃទិវាជ័យជំនះក្នុងប្រវត្តិសាស្ត្រ និងវប្បធម៌រុស្ស៊ី ក៏ដូច​ជា​ភាពស្រដៀងគ្នានៃវប្បធម៌ ការគោរពចំពោះអនុស្សាវរីយ៍ និងសាច់ស្រស់ឈាមស្រស់របស់យុទ្ធជន និងប្រជាជនរបស់សហភាពសូវៀតកាលពីមុខ សហព័ន្ធរុស្ស៊ីសព្វថ្ងៃ និងរបស់ប្រជាជនវៀតណាមក្នុងការតស៊ូដើម្បីឯករាជ្យជាតិ។

leftcenterrightdel
ប្រតិភូចូលរួមក្នុងក្បួនដង្ហែ "អង្គភាពទ័ពអមតៈ"

ចែករំលែកនៅពិធីនេះ លោកសាស្ត្រាចារ្យ ឧត្តមសេនីយ៍ត្រី Trinh Quoc Khanh អនុប្រធានប្រចាំនៃសមាគមមិត្តភាពវៀតណាម-រុស្ស៊ីមជ្ឈិមបានសង្កត់ធ្ងន់លើទំនាក់ទំនងជាប្រពៃណីរវាងសហភាពសូវៀតកាលពីមុន សហព័ន្ធរុស្ស៊ីបច្ចុប្បន្ន និងវៀតណាម។ ក្នុងការតស៊ូការពារប្រទេស​ជាតិ​ដ៏មហិមា ប្រជាជនសូវៀតបានទទួលរងការខាតបង់យ៉ាងសម្បើមដើម្បីវាយកំទេចហ្វាស៊ីសនិយម។ ប្រកៀកស្មារជាមួយប្រជាជនសូវៀតក្នុងការតស៊ូ​ការពារប្រទេស​ជាតិដ៏មហិមា ក៏មានយុទ្ធជនស្ម័គ្រចិត្តវៀតណាមដែលបានចូលរួមប្រយុទ្ធដើម្បីការពាររដ្ឋធានីម៉ូស្គូផងដែរ។ ក្នុងការ​តស៊ូប្រឆាំងនឹងអាមេរិក អ្នកជំនាញសូវៀតជាច្រើនបាន​មានវត្តមានដើម្បីជួយប្រជាជនវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងចក្រពត្តិនិយម និងអាណានិគមនិយម។ នោះជាប្រពៃណីល្អរវាងប្រជាជននៃប្រទេសទាំងពីរដែលត្រូវរក្សា។

ក្នុងក្របខ័ណ្ឌនៃពិធីរំលឹកវិញ្ញាណក្ខន្ធនេះមានសកម្មភាពជាច្រើនបានប្រព្រឹត្តទៅដូចជា៖ ការតាងបង្ហាញរូបថតក្រោមប្រធានបទអំពីការតស៊ូ​ការពារប្រទេស​ជាតិដ៏មហិមា ដាំដើមឈើអនុស្សាវរីយ៌ និងកម្មវិធីតន្ត្រី "បទចម្រៀងនៃជ័យជំនះ"...

បកប្រែដោយ Duy Hoan