នេះគឺជាឱកាសមួយសម្រាប់បណ្តាប្រទេសនៅទ្វីបអាហ្រ្វិក ផ្សព្វផ្សាយភាពសម្បូរបែបនៃប្រពៃណី និងវប្បធម៌ បង្កើនការយល់ដឹងអំពីទ្វីបនេះ ក៏ដូចជាជំរុញឱកាសសហប្រតិបត្តិការរវាងអាហ្វ្រិក និងវៀតណាម។

នៅក្នុងព្រឹត្តិការណ៍នេះ បណ្ដាឯកអគ្គរដ្ឋទូតអាហ្រ្វិកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងអាហ្រ្វិក និងវៀតណាម ព្រមទាំងសម្តែងនូវបំណងចង់បង្កើនទំនាក់ទំនងភាពជាដៃគូលើកគ្រប់វិស័យរវាងប្រទេសអាហ្វ្រិក និងវៀតណាម ព្រមទាំងជំរុញការផ្លាស់ប្តូរវប្បធម៌ និងការយល់ដឹងគ្នាទៅវិញទៅមករវាងភាគីទាំងពីរ។

leftcenterrightdel
បណ្តាឯកអគ្គរដ្ឋទូតអាហ្រ្វិករៀបចំសន្និសីទកាសែតស្តីពីទិវាអាហ្វ្រិកនៅវៀតណាម (រូបថត៖ VOV)

យោងតាមលោក Jamale Chouaibi ឯកអគ្គរដ្ឋទូតម៉ារ៉ុកប្រចាំនៅវៀតណាម ទ្វីបអាហ្រ្វិកជាតំបន់ដែលមានកាលានុវត្តភាព និងសក្ដានុពលអភិវឌ្ឍន៍សេដ្ឋកិច្ចជាច្រើន ជាមួយនឹងប្រជាជនចំនួន ១.៣ ពាន់លាននាក់ មានធនធានធម្មជាតិសម្បូរបែប និងអត្រាកំណើនជាមធ្យម ៤.៣% ក្នុងមួយឆ្នាំនាពេលខាងមុខ។ លោក Jamale Chouaibi ក៏បានឲ្យដឹងថា ចំនួនប្រជាជនវណ្ណៈកណ្តាលនៅទ្វីបអាហ្រ្វិកកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដែលភាគច្រើនចង់ទៅទស្សនានៅគោលដៅដែលទាក់ទាញអារម្មណ៍ដូចជាវៀតណាម។ ដូច្នេះ ការបង្កើតលក្ខណៈងារស្រួលក្នុងការដាក់ពាក្យសុំទិដ្ឋាការ និងឆ្លងដែននឹងជាជំហានដំបូងដើម្បីវៀតណាមក្នុងការទាក់ទាញភ្ញៀវទេសចរមកពីអាហ្វ្រិក បង្កើតឱកាសសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម។

លោកស្រី Vuyiswa Tulelo ឯកអគ្គរដ្ឋទូតអាហ្រ្វិកខាងត្បូងប្រចាំនៅវៀតណាមបានអះអាងថា ពេលនេះជាពេលសមស្របដើម្បីស្វែងរកឱកាសសហប្រតិបត្តិការថ្មី បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងរវាងប្រទេសអាហ្វ្រិកនិងវៀតណាម។ លោកស្រីបានវាយតម្លៃថា ភាគីទាំងពីរមានគុណសម្បត្តិសំខាន់គឺកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងសហភាពអាហ្វ្រិក (AU) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ លោកស្រីបានឲ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសអាហ្វ្រិកខាងត្បូងកំពុងសហការជាមួយវៀតណាម ដើម្បីអាចមានវត្តមានក្នុងបញ្ជីប្រទេសដែលទទួលបានការគាំទ្រពីវៀតណាមក្នុងការសម្រួលនីតិវិធីទេសចរណ៍ដូចជា៖ ការដាក់ពាក្យសុំទិដ្ឋាការតាមអ៊ីនធឺណិត ការលើកលែងទិដ្ឋាការសម្រាប់ការធ្វើដំណើរទេសចរណ៍ក្នុងរយៈពេលខ្លី៕

បកប្រែដោយ Thuy Anh