យោងតាមលោក Kyril Whittaker អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងនយោបាយវៀតណាម និងជាសមាជិកនៃបក្សកុម្មុយនិស្តអង់គ្លេស ជ័យជំនះ Dien Bien Phu នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ១៩៥៤ គឺជាជ័យជំនះមានលក្ខណៈជារបកគំហើញសម្រាប់ប្រជាជនវៀតណាមក្នុងការតស៊ូដើម្បីឯករាជ្យ សេរីភាព និងចលនារំដោះជាតិនៅអាស៊ីអាគ្នេយ៍ និងពិភពលោក។

ក្នុងបទសម្ភាសនាថ្ងៃទី ៣ ឧសភា ជាមួយអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអង់គ្លេស អ្នកប្រាជ្ញអង់គ្លេស Kyril Whittaker បានអះអាងថា ក្រោយរយៈពេល ៧០ ឆ្នាំ សារអំពីជ័យជំនះ Dien Bien Phu នៅតែមានតំលៃ។ ទោះបីជាបច្ចុប្បន្នមានខ្សែភាពយន្តជាច្រើនអំពីជ័យជម្នះជាប្រវត្តិសាស្ត្រនេះក៏ដោយ ក៏អ្នកប្រាជ្ញអង់គ្លេសនៅតែសង្ឃឹមថានៅពេលអនាគតនឹងមានសៀវភៅ និងភាពយន្តជាច្រើនទៀតអំពីប្រវត្តិសាស្ត្រ និងនយោបាយរបស់វៀតណាមនឹងត្រូវបានបកប្រែដើម្បីជួយប្រជាជនជុំវិញពិភពលោកស្វែងយល់អំពីប្រជាជនវៀតណាមវីរភាពក្នុងការតស៊ូរដើម្បីសន្តិភាព ឯករាជ្យ និងកសាងសង្គមនិយម។

leftcenterrightdel
អត្ថបទចុះផ្សាយនៅថ្ងៃទី ២ ឧសភា របស់ Resumen Latinoamericano ប្រទេសអាហ្សង់ទីន បានសរសើរជ័យជំនះ Dien Bien Phu របស់ប្រជាជនវៀតណាម

កាសែត Resumen Latinoamericano របស់ប្រទេសអាហ្សង់ទីនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះក៏បានចុះផ្សាយជាបន្តបន្ទាប់នូវអត្ថបទ និងរូបថតឯកសារជាច្រើនដែលសរសើរជ័យជំនះដ៏មហិមារបស់ប្រជាជនវៀតណាម។ ក្នុងអត្ថបទដែលមានចំណងជើងថា “មេរៀននៃជ័យជំនះ Dien Bien Phu ក្នុងការតស៊ូប្រឆាំងអាណានិគម” ចុះផ្សាយថ្ងៃទី ៣ ឧសភា កាសែតនេះបានសង្កត់ធ្ងន់ថា ជ័យជំនះ Dien Bien Phu នៅតែជាមោទនភាពរបស់ប្រជាជនវៀតណាម ដោយសារអត្ថន័យ និងតំលៃធំធេង​ក្នុងការតស៊ូប្រឆាំងអាណានិគម ជំរុញយ៉ាងខ្លាំងក្លាចលនាតស៊ូដើម្បីឯករាជ្យរបស់ប្រជាជនអាណានិគមជុំវិញពិភពលោកក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ”។

កាលពីថ្ងៃទី ២ ឧសភា នៅក្នុងអត្ថបទមួយទៀត ការសែត Resumen Latinoamericano បានសង្កត់ធ្ងន់ថា ជ័យជំនះរបស់ Dien Bien Phu បានបង្ហាញការពិតថា ទោះបីជាត្រូវបានគាបសង្កត់ និងការ​ឈ្លានពានក៏ដោយ ក៏ប៉ុន្តែ ដោយមានឆន្ទៈតស៊ូ និងស្មារតីសាមគ្គីភាពតស៊ូដើម្បីយុត្តិធម៌ និងមាន​យុទ្ធសាស្ត្រត្រឹមត្រូវនោះ ប្រទេសតូចមួយក៏អាចយកឈ្នះលើប្រទេសមហាអំណាចបានដែរ។

បកប្រែដោយ Duy Hoan