ក្នុងឱកាសចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD)-MCM ឆ្នាំ ២០២៤ នៅទីក្រុងប៉ារីស (ប្រទេសបារាំង) លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាម នាថ្ងៃទី ៣ ឧសភា បានជួបជាមួយលោក Tim Ayres សហរដ្ឋមន្ត្រីពាណិជ្ជកម្ម និងផលិតអូស្ត្រាលី លោកស្រី Kamikawa Yoko រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងលោកស្រី Louise Mushikiwabo អគ្គលេខាធិការនៃអង្គការ Internationale de la Francophonie (OIF)។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាម ជួប​ជាមួយ​លោកស្រី Kamikawa Yoko រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន (រូប​ថត៖ vnanet.vn)
leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាម ជួម​ជា​មួយ​លោក Tim Ayres សហរដ្ឋមន្ត្រីពាណិជ្ជកម្ម និងផលិតអូស្ត្រាលី (រូប​ថត៖ vnanet.vn)

លោករដ្ឋមន្ត្រី Tim Ayres និងលោករដ្ឋមន្ត្រី Kamikawa Yoko បានវាយតម្លៃខ្ពស់ចំពោះតួនាទី ការរួមចំណែក និងការខិតខំប្រឹងប្រែងរបស់វៀតណាមនៅពេលទទួលបន្ទុកជាសហប្រធានកម្មវិធីអាស៊ីអាគ្នេយ៍ (SEARP) របស់ OECD (២០២២-២០២៥)។

ក្នុងជំនួបជាមួយលោ Tim Ayres លោក Bui Thanh Son បានស្នើឲ្យ​ភាគីទាំងពីរឆាប់សម្រេចការកសាងកម្មវិធីសកម្មភាពអនុវត្តក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - អូស្ត្រាលី ដែលបង្កើតមូលដ្ឋានរឹងមាំសម្រាប់ប្រទេសទាំងពីរបន្តធ្វើឲ្យស៊ីជម្រៅ និងពង្រីកបន្ថែមទៀតលើគ្រប់វិស័យ។

ក្នុងជំនួបជាមួយលោកស្រី Kamikawa Yoko លោក Bui Thanh Son បានស្នើឲ្យជប៉ុនយកចិត្តទុកដាក់ជំរុញការវិនិយោគនៅវៀតណាមលើវិស័យថ្មីៗដូចជា ផលិតកម្ម semiconductor និងជួយវៀតណាមចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ជប៉ុននាពេលខាងមុខ។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាមជួប​ជា​មួយ​​​លោកស្រី Louise Mushikiwabo អគ្គលេខាធិការនៃអង្គការ Internationale de la Francophonie (OIF) (រូប​ថត៖ vnanet.vn)

ក្នុងជំនួបជាមួយលោកស្រី Louise Mushikiwaboអគ្គលេខាធិការ OIF លោក Bui Thanh Son បានអះអាងថា វៀតណាមគឺជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍ Francophone។ លោកស្រី​អគ្គលេខាធិការ OIF បានសង្កត់ធ្ងន់ថា OIF យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតួនាទីរបស់វៀតណាមក្នុងសហគមន៍ Francophone និងស្វាគមន៍ចំពោះការបង្កើនការរួមចំណែករបស់វៀតណាមក្នុងការចំណាយប្រតិបត្តិការ និងការចែករំលែកបទពិសោធន៍ជាមួយបណ្តាប្រទេសអាហ្វ្រិកក្នុងរលើកកំពស់តួនាទីខ្លួនទីពឹងខ្លួនអំពីស្បៀងអារហារ និងការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ។

បកប្រែដោយ Thanh Cong