លោក Le Hoai Trung បានអបអរសាទរចំពោះសមិទ្ធផលដែលកូតឌីវ័រ ទទួលបានក្នុងការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចដែលមានកំណើនលឿនបំផុតនៅក្នុងពិភពលោក។ លោកអះអាងថា វៀតណាមយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគណបក្ស RHDP និងកូតឌីវ័រ ហើយពិភាក្សាអំពីទិសដៅសំខាន់ៗមួយចំនួន ដើម្បីអភិវឌ្ឍទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរលើវិស័យផ្សេងៗ។

leftcenterrightdel
លោក Le Hoai Trung ទទួលជួបលោក Sahy Claude Soumahoro (រូបថត៖ vnanet.vn)

លោក Soumahoro បានវាយតំលៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់នៃជ័យជំនះ Dien Bien Phu ចំពោះចលនារំដោះជាតិលើពិភពលោក និងនៅអាហ្វ្រិក។ លោកបានកោតសរសើរចំពោះសមិទ្ធផលសំខាន់ៗជាប្រវត្តិសាស្ត្រដែលវៀតណាមសម្រេចបានបន្ទាប់ពីជិត ៤០ ឆ្នាំនៃការផ្លាស់ប្ដូរថ្មី ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដែលដឹកនាំដោយលោក Nguyen Phu Trong អគ្គលេខាបក្ស។ លោកបានសង្កត់ធ្ងន់ថា គណបក្ស RHDP និងកូតឌីវ័រ មានបំណងចង់ជំរុញទំនាក់ទំនងជាមួយបក្ស និងរដ្ឋវៀតណាមតាមរយៈការចែករំលែក និងរៀនបទពិសោធន៍ក្នុងការកសាងបក្ស និងអភិវឌ្ឍន៍ប្រទេស តាមរយៈនោះ ជម្រុញឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងភាគីទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh