នៅប្រទេសឡាវ ប្រព័ន្ធផ្សព្វផ្សាយធំៗជាច្រើនបានចុះផ្សាយអត្ថបទអំពីព្រឹត្តិការណ៍នេះ។ ក្រោមចំណងជើងថា “កងទ័ពប្រជាជនឡាវមានការរួមចំណែកយ៉ាងសំខាន់ក្នុងជ័យជំនះ Dien Bien Phu” អត្ថបទនៃកាសែត Pasaxon បានសង្កត់ធ្ងន់ថា ជ័យជំនះ Dien Bien Phu មិនត្រឹមតែជាជ័យជំនះរបស់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាជ័យជំនះរបស់ ប្រជាជនឡាវ និងប្រជាជនកម្ពុជាទៀតផង។ ជ័យជំនះនេះបានបង្ខំឲ្យបារាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ ស្តីពីការស្តារសន្តិភាពនៅឥណ្ឌូចិន ដោយទទួលស្គាល់ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសវៀតណាម ឡាវ និងកម្ពុជា។

leftcenterrightdel
អត្ថបទក្រោមចំណងជើងថា “អបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu” (រូបថត៖ vnanet.vn)

គេហទំព័ររបស់ទីភ្នាក់ងារសារព័ត៌មានឡាវ បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា "អបអរសាទរខួបលើកទី៧០ នៃជ័យជំនះ Dien Bien Phu" ដោយគូសបញ្ជាក់ថា ជ័យជំនះ Dien Bien Phu ជាជ័យជំនះដ៏ល្បីបំផុតក្នុងប្រវត្តិសាស្រ្តនៃការតស៊ូប្រឆាំងនឹងពួកឈ្លានពានរបស់ប្រជាជាតិវៀតណាម និងក្នុងប្រវត្តិសាស្ត្រពិភពលោកនៅសតវត្សទី២០។

នៅលើកាសែតអេឡិចត្រូនិករបស់វិទ្យុសម្លេងជាតិឡាវ ក៏មានអត្ថបទមួយក្រោមចំណងជើងថា “ជ័យជំនះ Dien Bien Phu ជំរុញចលនារំដោះ និងបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ”។ ទន្ទឹមនឹងនោះ វិទ្យុសម្លេងជាតិ និងទូរទស្សន៍ជាតិឡាវ បានផ្សាយព័ត៌មាន អត្ថបទ និងបទសម្ភាសន៍ជាច្រើនអំពីសកម្មភាពអបអរសាទរខួបលើកទី ៧០ នៃជ័យជម្នះ Dien Bien Phu ផងដែរ។

នៅប្រទេសម៉ិកស៊ិក ក្នុងអត្ថបទ "ជ័យជំនះ Dien Bien Phu៖ សំឡេងយូរអង្វែង" ដែលបានបោះពុម្ពផ្សាយលើគេហទំព័រ Voces Del Periodista អ្នកនិពន្ធ Mouris Salloum George បានអះអាងថា ជ័យជំនះ Dien Bien Phu បានលើកទឹកចិត្តរាល់ប្រជាជាតិដែលត្រូវគេជិះជាន់សង្កត់សង្កិនក្នុងការតស៊ូដើម្បីឯករាជ្យ រួមទាំងប្រទេសជាច្រើននៅអាហ្វ្រិក និងអាមេរិកឡាទីន។ ជ័យជំនះជាប្រវត្តិសាស្ត្រនេះក៏បង្ហាញពីការអភិវឌ្ឍរបស់កងទ័ពប្រជាជនវៀតណាមផងដែរ៕

បកប្រែដោយ Thuy Anh