នាព្រឹកថ្ងៃទី ៤ ឧសភា នៅទីក្រុងហាណូយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញជាអធិបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមេសា កិច្ចប្រជុំនេះសំដៅផ្តោតសំខាន់លើការពិភាក្សាអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែមេសា និង ៤ ខែដើមឆ្នាំ ទិសដៅ និងកិច្ចការសំខាន់ៗក្នុងខែឧសភា និងនាពេលខាងមុខ រួមទាំង​នឹងខ្លឹមសារសំខាន់ៗមួយចំនួនទៀត ដូចជាការចែកចាយទុនវិនិយោគសាធារណៈ និងកម្មវិធីគោលដៅជាតិចំនួន៣។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រីបានថ្លែងក្នុងកិច្ចប្រជុំ (រូប​ថត៖​ vnanet.vn)

ថ្លែងក្នុងកិច្ចប្រជុំនេះ លោក Pham Minh Chinh បានបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណងវាយតំលៃស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែមេសា និងរយៈពេល ៤ ខែកន្លងមក វាយតម្លៃចំណុចសំខាន់ៗនៃការដឹកនាំ ការគ្រប់គ្រង វិភាគនិងវាយតម្លៃលទ្ធផលដែលសម្រេចបាន ការលំបាកបញ្ហាឧបសគ្គ មូលហេតុ ជាពិសេសមូលហេតុមកពីការដឹកនាំ ការគ្រប់គ្រង ដែល​ចាំបាច់ត្រូវកត់សម្គាល់ដើម្បីដកបទពិសោធន៍។

លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើមេរៀននៃការលើកកំពស់ទំនួលខុសត្រូវផ្ទាល់ខ្លួន ជាពិសេសរដ្ឋមន្ត្រី ប្រធានស្ថាប័ន និងសមាជិករដ្ឋាភិបាល។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា នាពេលខាងមុខ យើងត្រូវព្យាករណ៍ស្ថានការណ៍ឲ្យបានដិតដល់ អាស្រ័យលើនេះដាក់ចេញភារកិច្ច និងដំណោះស្រាយ ដើម្បីសម្រេចបានភារកិច្ចឆ្នាំ ២០២៤។

leftcenterrightdel
កិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមេសា (រូប​ថត៖​ vnanet.vn)

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យបណ្តាអង្គភាពត្រូវយកចិត្តទុកដាក់លុបបំបាត់ការលំបាក ជំរុញផលិតកម្ម និងអាជីវកម្ម បង្កើតការងារធ្វើជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះ បន្តគ្រប់គ្រង់គោលនយោបាយរូបិយវត្ថុយ៉ាងសកម្ម បត់បែន ឆាប់រហ័ស និងមានប្រសិទ្ធភាព។ ជំរុញការបញ្ចេញទុនវិនិយោគសាធារណៈ; ទាញយកឱកាសនាំចេញកសិផលឱ្យបានល្អ; ផ្តោតលើការដក "កាតលឿង" របស់ IUU (ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងមិនមានការអនុញ្ញត្តិតាមបទប្បញ្ញត្តិ)។

បកប្រែដោយ Duy Hoan