លោកឧត្ដមសេនីយ៍ឯក Nguyen Trong Nghia បានអះអាងថា ពិធីបុណ្យខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu គឺជាព្រឹត្តិការណ៍សំខាន់ និងមានអត្ថន័យនយោបាយ។ ព្រឹត្តិការណ៍នេះមានការយកចិត្តទុកដាក់ពីបក្ស រដ្ឋ និងប្រជាជន ហើយមានសកម្មភាពសំខាន់ៗជាច្រើន ដែលផ្តោតសំខាន់ទៅលើពិធីបុណ្យរំលឹកខួប និងក្បួនព្យុហយាត្រាយោធានៅទីក្រុង Dien Bien Phu។

leftcenterrightdel
កងកម្លាំងអនុវត្តខ្លឹមសារក្នុងការត្រួតពិនិត្យជាបឋមនូវការរៀបចំពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu

យោងតាមលោកឧត្ដមសេនីយ៍ឯក Nguyen Trong Nghia បានឲ្យដឹងថា ក្រសួងការពារប្រទេស ក្រសួងនគរបាល ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ខេត្ត Dien Bien និងស្ថាប័ន អង្គភាពពាក់ព័ន្ធនានាបានកសាងផែនការរៀបចំពិធីរំលឹកខួប និងក្បួនព្យុហយាត្រាយោធា។ កងកម្លាំងដែលចូលរួមព្យុហយាត្រាយោធាបានជម្នះការលំបាក ហ្វឹកហាត់យ៉ាងសកម្មក្នុងលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់ ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ ស្ថាប័ន និងអង្គភាពនានាដែលត្រូវបានចាត់តាំងដើម្បីរៀបចំពិធីបុណ្យ និងក្បួនព្យុហយាត្រាយោធា ត្រូវបន្តរៀបចំឲ្យបានល្អលើគ្រប់វិស័យ ហ្វឹកហាត់យ៉ាងសកម្ម ធានាថាពិធីប្រព្រឹត្តទៅយ៉ាងឧឡារិក ម៉ឺងម៉ាត់ ប្រកបដោយសុវត្ថិភាព បង្ហាញពីអត្ថន័យរបស់ជ័យជំនះ Dien Bien Phu ...

បកប្រែដោយ Thanh Cong