ក្នុងដំណើរបំពេញការងារនេះ ក្រុមបេសកកម្មបានអុជធូបនៅសំណង់ខាងវិញ្ញាណនៅកោះទាំងឡាយ គោរពវិញ្ញាណក្ខ័ន្ធវីរៈជន និងយុទ្ធជនដែលពលីជីវិតយ៉ាងអង់អាចក្លាហាននៅពេលបំពេញភារកិច្ចនៅសមុទ្រ ហើយរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងសិល្បៈជាច្រើន។ ជាពិសេស ក្រុមបេសកកម្មបានពិនិត្យសុខភាព និងជួយឧបត្ថម្ភសាច់ញាតិរបស់កម្មាភិបាល និងយុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅប្រជុំកោះ Truong Sa និងផ្ទះរន្ទា DK1។

leftcenterrightdel
ក្រុមបេសកកម្មថតរូបទុកជាអនុស្សាវរីយ៍នៅកោះ Truong Sa

ក្នុងឱកាសនេះ កងទ័ពជើងទឹកបានសហការជាមួយស្ថាប័ន អង្គភាពនានា រៀបចំអំណោយសម្រាប់កងទ័ព និងប្រជាជននៅប្រជុំកោះ Truong Sa តាមពាក្យស្លោក “ជាក់ស្តែង ប្រសិទ្ធភាព អត្ថន័យ”។ ទន្ទឹមនឹងអំណោយដ៏មានតម្លៃ និងជាក់ស្តែងសម្រាប់ប្រជុំកោះ Truong Sa បំពេញភារកិច្ចការពារអធិបតេយ្យភាពលើសមុទ្រ និងកោះនៃមាតុភូមិ ក្រសួងសុខាភិបាលបានជូនថ្នាំពេទ្យ សម្ភារៈបរិក្ខារពេទ្យក្នុងថវិកាចំនួន ២.១ ពាន់លានដុង។ ក្រុមបេសកកម្មក៏បានបរិច្ចាកនូវគ្រឿងឧបភោគបរិភោគ ម៉ាស៊ីន សម្ភារៈបរិក្ខារ អាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ដើម្បីបម្រើឲ្យជីវភាពរស់នៅរបស់កងទ័ព និងប្រជាជននៅលើកោះនានា និងផ្ទះរន្ទា DK1។

ដំណើរទស្សនៈកិច្ចការងារនៅប្រជុំកោះ Truong Sa និងផ្ទះរន្ទា DK1 ឆ្នាំ២០២៤ របស់ក្រុមបេសកកម្មលេខ១៤ ត្រូវបានអនុវត្តតាមផែនការ សម្រេចបាននូវគោលបំណង ធានាសុវត្ថិភាពទាំងមនុស្ស និងសម្ភារៈ៕

បកប្រែដោយ Thuy Anh