កន្លែងមួយក្នុងចំណោមកន្លែងទេសចរណ៍ដ៏ទាក់ទាញគឺកេរ្តិ៍ដំណែលពន្ធនាគារ Hoa Lo ដែលជាពន្ធនាគារធំបំផុតមួយរបស់កងទ័ពបារាំងនៅឥណ្ឌូចិននៅចុងសតវត្សទី ១៩ សម្រាប់យុទ្ធជនស្នេហាជាតិ និងជនបដិវត្តន៍វៀតណាមរាប់ពាន់នាក់។

leftcenterrightdel
កេរ្តិ៍ដំណែលពន្ធនាគារ Hoa Lo ទាក់ទាញប្រជាជន និងភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនកុះករ (រូបថត៖ vnanet.vn)

ភ្ញៀវទេសចរបរទេសម្នាក់និយាយថា “ខ្ញុំមានអារម្មណ៍រំភើបយ៉ាងខ្លាំងនៅពេលមកទីនេះ។ ម៉ាស៊ីនអត្ថាធិប្បាយដោយស្វ័យប្រវត្តិបានជួយខ្ញុំមិនឲ្យរំលងព័ត៌មានសំខាន់ណាមួយអំពីកេរ្តិ៍ដំណែលនេះ។ ប្រសិនបើខ្ញុំមានឱកាស ខ្ញុំនឹងមកទីនេះម្ដងទៀតជាពិតប្រាកដ”។ ភ្ញៀវទេសចរបរទេសម្នាក់ទៀតចែករំលែកថា “ខ្ញុំស្រឡាញ់ប្រវត្តិសាស្ត្រ។ មកដល់កេរ្តិ៍ដំណែលនេះ ខ្ញុំអាចយល់បានកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រក្រោមក្រសែភ្នែករបស់ប្រជាជនវៀតណាម។ នោះពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ខ្ញុំសង្ឃឹមថាខ្ញុំមានឱកាសស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្ររបស់វៀតណាម”។

កេរ្តិ៍ដំណែលពន្ធនាគារ Hoa Lo ត្រូវបានចាត់ចំណត់ថ្នាក់ជាកេរ្តិ៍ដំណែលថ្នាក់ជាតិក្នុងឆ្នាំ ១៩៩៧។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សកម្មភាពផ្សព្វផ្សាយអំពីកេរ្តិ៍ដំណែលនេះ ត្រូវបានជំរុញយ៉ាងខ្លាំង។ រឿងប្រវត្តិសាស្ត្រជាច្រើនត្រូវបានជ្រើសរើស សម្រិតសម្រាំង និងបង្ហាញតាមទម្រង់ច្នៃប្រឌិតជាច្រើន តាមនិន្នាការពេញនិយមនៃបណ្តាញសង្គម៕

បកប្រែដោយ Thanh Cong