សិក្ខាសាលានេះ ក្នុងគោលបំណងពិនិត្យ និងវាយតម្លៃការរៀបចំស្ថាប័ន និងអង្គការអនុវត្តគោលការណ៍ និងសេចក្តីសម្រេចចិត្តរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋស្តីពីការអភិវឌ្ឍប្រព័ន្ធស្ថាប័នវប្បធម៌ និងកីឡា ការកសាងផែនការ ការវិនិយោគលើការសាងសង់ ការគ្រប់គ្រង និងប្រើប្រាស់ស្ថាប័នវប្បធម៌ កីឡា ការរៀបចំនិងកៀរគរធនធានសម្រាប់ស្ថាប័នវប្បធម៌ និងកីឡា... អាស្រ័យលើនេះ លើកឡើងវិធានការកែលម្អស្ថាប័ន និងគោលនយោបាយ ដើម្បីអភិវឌ្ឍប្រព័ន្ធស្ថាប័ន បម្រើឲ្យតម្រូវការរបស់ប្រជាពលរដ្ឋ បំពេញតម្រូវការអភិវឌ្ឍមនុស្ស និងកសាងខឿនវប្បធម៌វៀតណាមប្រកបដោយជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជាតិ តាមស្មារតីនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្ស។

leftcenterrightdel
ប្រតិភូ និងអ្នកជំនាញចូលរួមសិក្ខាសាលា

ថ្លែងមតិក្នុងសិក្ខាសាលា លោក Nguyen Xuan Thang នាយកបណ្ឌិតសភានយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម បានបញ្ជាក់ថា ទន្ទឹមនឹងលទ្ធផលគួរឲ្យកត់សម្គាល់ សកម្មភាពនៃប្រព័ន្ធស្ថាប័នវប្បធម៌ និងកីឡានាបច្ចុប្បន្នក៏បង្ហាញពីបញ្ហាកង្វះខាតជាច្រើន គ្មានប្រសិទ្ធភាព ការណែនាំ និងរៀបចំសកម្មភាពនៅតាមស្ថាប័នវប្បធម៌ និងកីឡានៅមូលដ្ឋានមិនត្រូវបានយកចិត្តទុកដាក់ ខ្វះគំនិតផ្តួចផ្តើម និងគំនិតច្នៃប្រឌិត។ល។

នៅក្នុងឱកាសនេះ ប្រតិភូ អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្របានផ្លាស់ប្តូរ ពិភាក្សា និងផ្តល់យោបល់អំពីការសុក្រិតគោលនយោបាយស្ដីពីការអភិវឌ្ឍប្រព័ន្ធស្ថាប័នវប្បធម៌ និងកីឡា វាយតម្លៃការធ្វើផែនការនៃប្រព័ន្ធស្ថាប័នវប្បធម៌ និងកីឡា វាយតម្លៃស្ថានភាពបច្ចុប្បន្ននៃប្រព័ន្ធស្ថាប័នវប្បធម៌និងកីឡា គ្រប់គ្រង ប្រើប្រាស់ និងធ្វើអាជីវកម្មស្ថាប័នវប្បធម៌ និងកីឡា វិនិយោគទុន និងកៀរគរធនធានសង្គម ដើម្បីអភិវឌ្ឍស្ថាប័នវប្បធម៌ និងកីឡា៕

បកប្រែដោយ Thuy Anh