ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយពិភពលោកបានចុះផ្សាយអត្ថបទជាច្រើនអំពីលោកអគ្គលេខាបក្ស  Nguyen Phu Trong ដោយលើកឡើងពីការរួមចំណែករបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ប្រមុខបក្សកុម្មុយនិស្តវៀតណាមក្នុង​ការកសាងប្រទេសជាតិ  ប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយគោលនយោបាយការបរទេសសមស្រប  ដែលជួយលើកកំពស់កិត្យានុភាពរបស់ប្រទេសវៀតណាមលើឆាកអន្តរជាតិ។

leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong ( រូបថត៖ baochinhphu.vn)

ទីភ្នាក់ងារសារព័ត៌មានជាតិឡាវ KPL បានចុះផ្សាយបទសម្ភាសន៍ជាច្រើនជាមួយថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋាភិបាលឡាវ ដែលក្នុងនោះសង្កត់ធ្ងន់លើការស្រាវជ្រាវរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ស្តីពីលទ្ធិម៉ាក្សនិយម-លេនីន និងសតិអារម្មណ៍ហូជីមិញបានក្លាយទៅជាមរតកដ៏មានតម្លៃសម្រាប់បក្សកុម្មុយនិស្តវៀតណាម និងពិភពលោកទាំងមូល។

ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីចុះផ្សាយអត្ថបទមួយដែលស្ងើចសរសើរចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong ជាយុទ្ធជនម្នាក់ឆ្នើម លះបង់អស់មួយជីវិតដើម្បីប្រទេសជាតិនិងប្រជាជន ដែលទទួលបានការគោរពរាប់អានទាំងក្នុងនិង​ក្រៅប្រទេស។

អត្ថបទនេះបានដកស្រង់សម្តីលោក Gennady Ziuganov ប្រធានបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី ដោយបញ្ជាក់ថា លោកអគ្គលេខាបក្ស Nguyen Phu Trong បានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីធានាឲ្យប្រជាជនវៀតណាមត្រូវបានរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ហើយប្រទេសជាតិទទួលបានសមិទ្ធផលយ៉ាងធំធេង។ លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏បានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី។

ខណៈដែលអត្ថបទមួយដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Prensa Latina របស់គុយបា បានសម្តែងថា ប្រទេសគុយបា នឹងចងចាំជានិច្ចចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong ដូជជាបងប្រុសម្នាក់ មេដឹកនាំមិនចេះនឿយហត់ក្នុងការលើកកម្ពស់ចំណងមិត្តភាពពិសេសរវាងគណបក្សទាំងពីរ រដ្ឋសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ មិនត្រឹមតែជាមេដឹកនាំឆ្នើមរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមប៉ុណ្ណោះទេ ដែលសមិទ្ធិផលរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏ដក់ជាប់ក្នុងដួងចិត្តមិត្តអន្តរជាតិយ៉ាងជ្រាលជ្រៅ​ ជាមួយនឹងរូបភាពថ្នាក់ដឹកនាំដែលជានិច្ចកាលលះបង់អស់មួយជីវិតដើម្បីប្រទេសជាតិ ប្រជាជន ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ទៀតផង៕

បកប្រែដោយ Pham Diep