leftcenterrightdel
លោកស្រី Hoang Hai Van នៅសង្កាត់ Ngoc Hoi ស្រុក Thanh Tri (ទីក្រុងហាណូយ) និងកូនស្រី អាយុ  ៤ ឆ្នាំ បានចំណាយពេលជាង ១ ម៉ោងដើម្បីគូររូបលោកអគ្គលេខាបក្ស Nguyen Phu Trong។
leftcenterrightdel
គ្រាដ៏ក្រៀមក្រំបំផុតរបស់លោកគ្រូមកចូលរួមរំលែកទុក្ខដល់គ្រួសារលោកអគ្គលេខាបក្ស Nguyen Phu Trong នៅស្រុក Dong Anh (ហាណូយ)។
leftcenterrightdel
អារម្មណ៍របស់យុវជនជំនាន់ក្រោយពេលគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong នៅភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ)។
leftcenterrightdel
ទឹកភ្នែកហូរនៅពេលជូនដំណើរសពលោកអគ្គលេខាបក្ស Nguyen Phu Trong។
leftcenterrightdel
យោធិនស្រី សម្តែងការគោរព និងសោកស្ដាយនៅពេលជូនដំណើរសពលោកអគ្គលេខាបក្ស Nguyen Phu Trong ទៅកាន់ទីបញ្ចុះសពជាតិ Mai Dich (ហាណូយ)។
leftcenterrightdel
កម្មាភិបាលនិងយុទ្ធជនជាង ២០០ នាក់ ជាមួយរូបលោកអគ្គលេខាបក្ស Nguyen Phu Trong នៅផ្លូវ Hang Khay (ហាណូយ)។
leftcenterrightdel
អតីតយុទ្ធជន Vu Thi Minh Thai (ទីក្រុងហូជីមិញ) បានឲ្យដឹងថា ការមរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាការបាត់បង់យ៉ាងធំធេងសម្រាប់ប្រទេសជាតិ។ លោកស្រីសន្យានឹងបន្តខិតខំធ្វើតាមគំរូរបស់លោកអគ្គលេខាបក្ស។
leftcenterrightdel
ប្រជាពលរដ្ឋភាគច្រើន មិនដែលជួបលោកអគ្គលេខាបក្ស Nguyen Phu Trong ទេ ប៉ុន្តែនៅចំពោះមុខវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស មនុស្សគ្រប់គ្នាបានស្រក់ទឹកភ្នែក ហាក់បីដូចជាការបាត់បង់សាច់ញាតិរបស់ខ្លួន។

បកប្រែដោយ Pham Diep