កំណើន GDP របស់វៀតណាមនៅក្នុងឆមាសទីមួយនៃឆ្នាំនេះសម្រេចបាន ៦.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលភាគច្រើនពឹងផ្អែកលើវិស័យផលិតកម្ម ឧស្សាហកម្ម និងសេវាកម្ម។

leftcenterrightdel
រូបថតឧទាហរណ៍ (vov.vn)

យោងតាមលោក Suan Teck Kin យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាមនៅឆ្នាំនេះនៅតែមានភាពវិជ្ជមានជាមួយនឹងអត្រាកំណើន GDP ដែលត្រូវបានព្យាករណ៍លើសពី ៦%។ នេះគឺដោយសារតែការអភិវឌ្ឍនៃវិស័យមួយចំនួនដូចជា ផលិតកម្ម គ្រឿងអេឡិចត្រូនិក គ្រឿងសង្ហារិម និងរថយន្ត។ ទោះបីជាមានបញ្ហាប្រឈមជាសាកលមួយចំនួន ក៏សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) របស់វៀតណាមនៅតែបន្តសម្រេចបានកម្រិតខ្ពស់បំផុតនៅអាស៊ី ដែលបង្ហាញពីការរីកចំរើនជាបន្តបន្ទាប់៕

បកប្រែដោយ Thuy Anh