នៅចុងខែមិថុនា ផលិតកម្មឧស្សាហកម្ម និងកសិកម្មបានកើនឡើងយ៉ាងល្អ; គម្រោងជាតិសំខាន់ៗជាច្រើនត្រូវបានសាងសង់ជាបន្ទាន់ និងបញ្ចប់តាមកាលកំណត់; ទំហំពាណិជ្ជកម្មនៃទំនិញសម្រេចបាន ៤៣៩.៨៨ ពាន់លានដុល្លារអាមេរិក កើនឡើង ១៧.១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន; វិស័យទេសចរណ៍បានរីកចម្រើនយ៉ាងខ្លាំងក្លា ទាក់ទាញភ្ញៀវទេសចរអន្តរជាតិជិត ១០ លាននាក់។ល។ ទាំងនេះជាតួលេខគួរឲ្យចាប់អារម្មណ៍ក្នុងបរិបទនៃស្ថានការណ៍នយោបាយ និងសេដ្ឋកិច្ចអន្តរជាតិមានការប្រែប្រួលជាច្រើន វៀតណាមនៅតែជាចំណុចភ្លឺក្នុងរូបភាពសេដ្ឋកិច្ចពិភពលោក។

ក្នុងឱកាសរំលឹកខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាសែតកងទ័ពប្រជាជនសូមណែនាំដល់មិត្តអ្នកអាននូវរូបភាពមួយចំនួន ដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍយ៉ាងស្វាហាប់ក្នុងសកម្មភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។

leftcenterrightdel
ផ្លូវរថភ្លើងក្រុងលេខ ៣ Nhon - ស្ថានីយ៍ហាណូយ ដាក់ឱ្យដំណើរការផ្នែក Nhon - Cau Giay ចាប់ពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៤

leftcenterrightdel
ពិធីបុណ្យរដូវពណ៌លឿង Tam Coc - Trang An (ខេត្ត Ninh Binh)

leftcenterrightdel
កម្មករព្យួរខ្លួនក្នុងលំហ ខិតខំប្រឹងប្រែងសាងសង់ រួមចំណែកនាំគម្រោង ៥០០kV ខ្សែលេខ ៣ Quang Trach (ខេត្ត Quang Binh) - Pho Noi (ខេត្ត Hung Yen) សម្រេចបានតាមកាលកំណត់

leftcenterrightdel
យុទ្ធជនបំពេញភារកិច្ចយាមល្បាតនៅប្រជុំកោះ Truong Sa

leftcenterrightdel
កម្មករនៃរោងចក្រ Z111 (អគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ) ពិនិត្យមើលការដំឡើងកៃកាំភ្លើង STV-៣៨០

បកប្រែដោយ Huyen Trang