ជំរុញទេសចរណ៍ក្នុងប្រទេសចំនួន៣ វៀតណាម-ឡាវ-ថៃ
កប.អនឡាញ - ខេត្តទាំងបីនឹងផ្លាស់ប្តូរព័ត៌មានជាប្រចាំអំពីសកម្មភាពទេសចរណ៍រវាងបណ្តាមូលដ្ឋាន ចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងរបស់រដ្ឋលើវិស័យ ទេសចរណ៍...
នាពេលថ្មីៗនេះ ខេត្ត Quang Binh (វៀតណាម) បានសម្របសម្រួលជាមួយខេត្ត Khammoune (ឡាវ) និងខេត្ត Nakhon Phanom (ប្រទេសថៃ) រៀបចំសន្និសីទជំរុញទេសចរណ៍រវាងខេត្តទាំងបី។
|
|
ទិដ្ឋភាពសន្និសីទ (រូបថត៖ vnanet.vn) |
ក្នុងសន្និសីទដែលប្រព្រឹត្តទៅនៅខេត្ត Khammoune (ឡាវ) ខេត្តទាំងបីបានណែនាំពីសក្តានុពលទេសចរណ៍របស់ខេត្តនីមួយៗ។ ទន្ទឹមនឹងនោះ បានពិភាក្សា និងឯកភាពលើខ្លឹមសារសហប្រតិបត្តិការមួយចំនួនទាក់ទងនឹងវិស័យទេសចរណ៍នាពេលខាងមុខ។
អាស្រ័យលើនេះ ខេត្តទាំងបីនឹងផ្លាស់ប្តូរព័ត៌មានជាប្រចាំអំពីសកម្មភាពទេសចរណ៍រវាងបណ្តាមូលដ្ឋាន ចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងរបស់រដ្ឋលើវិស័យទេសចរណ៍ សម្របសម្រួល និងសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍។
ខេត្តទាំងបីក៏នឹងសម្របសម្រួលដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍ដោយផ្អែកលើសក្តានុពលអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តនីមួយៗ។ ក្នុងពេលជាមួយគ្នាសម្របសម្រួលនិងគាំទ្រការផ្សព្វផ្សាយរូបភាពរបស់គ្នាទៅវិញទៅមក ពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាគមទេសចរណ៍ និងអាជីវកម្មទេសចរណ៍។
បកប្រែដោយ Duy Hoan