leftcenterrightdel
នៅទីក្រុងហាណូយ ដើមឈើជាច្រើនត្រូវបានដួលរលំនៅតំបន់ផ្លូវ Tan Trieu ស្រុក Thanh Tri (រូបថត៖ VTC News)

ដោយសារខ្យល់បក់ខ្លាំង និងដើមឈើរលំដែលគំរាមកំហែងដល់ប្រព័ន្ធថាមពល និងអាយុជីវិតប្រជាជន ទីក្រុង Hai Phong បានសម្រេចចិត្តកាត់ផ្តាច់ចរន្តអគ្គិសនីលើទីក្រុងទាំងមូល។ នៅខេត្ត Quang Ninh ប្រហែល ៤០% នៃអតិថិជនបានដាច់ចរន្តអគ្គិសនី។ យោងតាមអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងជើង ព្យុះនេះបានរំខានការផ្គត់ផ្គង់ថាមពលដល់អតិថិជនជាង ២៨៣.០០០នាក់ នៅខេត្ដ Quang Ninh។

នៅតំបន់នានានៃទីក្រុង Hai Phong និង Quang Ninh ខ្យល់ព្យុះនៅតែបោកបក់ខ្លាំង ដើមឈើរាប់រយដើមបានដួលរលំ ផ្ទះជាច្រើនបានបាត់បង់ដំបូល ហើយរលកទូរស័ព្ទត្រូវផ្អាក។ យោងតាមលោក Mai Van Khiem នាយកមជ្ឈមណ្ឌលជាតិសម្រាប់ព្យាករណ៍ធនធានជលសាស្ត្របានឲ្យដឹងថា ចាប់ពីរសៀលថ្ងៃនេះដល់ល្ងាចនេះ ព្យុះ Yagi នៅតែបន្តបោកបក់មកលើមូលដ្ឋានដោយផ្ទាល់ ដោយតម្រង់លើតំបន់ Quang Ninh, Hai Phong និងខេត្តជិតខាងនឹងចូលទៅជ្រៅទៅក្នុងដីគោក៕

តាម vovworld.vn