ថ្លែងមតិក្នុងព្រឹត្ដិការនេះ លោក George Christophodes កុងស៊ុលកិត្តិយសវៀតណាមប្រចាំប្រទេស Cyprus បានវាយតំលៃខ្ពស់ចំពោះស្មារតីស្នេហាជាតិ និងកត់សម្គាល់ចំពោះរាល់សកម្មភាពរបស់សហគមន៍អាណិកជនវៀតណាមនៅ Cyprus ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ លោកបានបញ្ជាក់ថា លោកនឹងតែងតែរួមដំណើរជាមួយសហគមន៍នាពេលអនាគត។

leftcenterrightdel
ប្រគល់ផ្កា និងអំណោយដល់កុមារដែលសម្តែងសិល្បៈក្នុងព្រឹត្ដិការណ៍ (រូបថត៖ vnanet.vn)

ក្នុងបរិយាកាសដ៏កក់ក្ដៅ ស្រស់ឆើតឆាយដោយពណ៌ក្រហមផ្កាយលឿងនៃទង់ជាតិ អ្នកចូលរួមបានទស្សនាកម្មវិធីសម្តែងសិល្បៈ ដែលស្ងើចសរសើរទឹកដី មនុស្ស និងវប្បធម៌របស់វៀតណាម រួមទាំងការសម្តែងរបស់កុមារចំនួន ៥០ នាក់ បង្ហាញពីការពង្រីកស្នេហាជាតិ និងរក្សាអត្ដសញ្ញាណវប្បធម៌វៀតណាមនៅ Cyprus។

ភ្ញៀវកិត្ដិយស និងអាណិកជនវៀតណាមក៏បានទទួលទានអាហារប្រពៃណី។ ព្រឹត្តិការណ៍ដែលបានប្រារព្ធទិវាបុណ្យឯករាជ្យជាតិនៅប្រទេស Cyprus គឺជាឱកាសសម្រាប់អាណិកជនរំលឹកឡើងវិញនូវប្រវត្តិសាស្រ្តរបស់ប្រទេសជាតិ ចងចាំជានិច្ចនូវថ្ងៃបុណ្យធំៗរបស់ប្រទេសជាតិ ហើយក៏ជាថ្ងៃសម្រាប់អាណិកជនវៀតណាមផ្លាស់ប្ដូរ និងចែករំលែកក្តីសប្បាយរីករាយរបស់ប្រទេសជាតិ បង្ហាញពីស្មារតីសាមគ្គីភាព ស្នេហាជាតិ ទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់សហគមន៍អាណិកជនវៀតណាមនៅ Cyprus៕

បកប្រែដោយ Pham Diep