នាថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៤ នៅទីក្រុង Dar es Salaam ស្ថានទូតវៀតណាមប្រចាំនៅ Tanzania បានរៀបចំពិធីរំលឹកខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងបរិយាកាសដ៏ឧឡារិក និងកក់ក្តៅ។

ព្រឹត្តិការណ៍នេះមានការចូលរួមពីកម្មាភិបាល និងបុគ្គលិកជាច្រើនរបស់ស្ថានទូត តំណាងស្ថានអគ្គកុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅ Kampala, Uganda, សហគមន៍វៀតណាមនៅតង់ហ្សានី ប៊ូរុនឌី និងបណ្តាប្រទេសទទួលបន្ទុក រួមជាមួយពាណិជ្ជករ និងមិត្តភក្តិអន្តរជាតិ។

leftcenterrightdel
លោកស្រីឯកអគ្គរដ្ឋទូត Vu Thanh Huyen (ទី៦ ពីស្តាំ) ជាមួយកម្មាភិបាលស្ថានទូត និងភ្ញៀវអន្តរជាតិ

អញ្ជើញថ្លែងមតិក្នុងពិធី លោកស្រីឯកអគ្គរដ្ឋទូត Vu Thanh Huyen បានរំលឹកឡើងវិញនូវដំណើរប្រវត្តិសាស្ត្រវីរភាពរបស់ប្រជាជនវៀតណាម ចាប់ពីថ្ងៃដែលលោកប្រធានហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យ ចាប់ដបិសន្ឋិសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម បច្ចុប្បន្នជាសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងសមិទ្ធិផលធំៗ ដែលប្រទេសជាតិសម្រេចបានក្នុងរយៈពេល ៧៩ ឆ្នាំ នៃការកសាង និងអភិវឌ្ឍន៍។ លោកស្រីឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស ប្រជាជនវៀតណាមបានខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានា ប្រែក្លាយប្រទេសជាតិទៅជាប្រទេសឯករាជ្យ ស័យភាព និងមានកិត្យានុភាព កាន់តែខ្ពស់លើឆាកឆាកអន្តរជាតិ។

leftcenterrightdel
អាណិកជននៅតង់ហ្សានី រីករាយក្នុងពិធីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម

ដោយវាយតំលៃខ្ពស់ចំពោះចំណងសាមគ្គីភាព ការគាំទ្រទៅវិញទៅមក និងការរួមចំណែកជាវិជ្ជមានរបស់សហគមន៍វៀតណាមនៅតង់ហ្សានី លោកស្រីឯកអគ្គរដ្ឋទូតបានចាត់ទុកថា វាគឺជាប្រភពលើកទឹកចិត្តដ៏ធំធេងក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូត Vu Thanh Huyen សង្ឃឹមថា សហគមន៍នឹងបន្តលើកតម្កើងប្រពៃណីល្អរបស់ប្រទេសជាតិ រួមចំណែកលើកកំពស់រូបភាពប្រទេស និងប្រជាជនវៀតណាមក្នុងក្រសែភ្នែកមិត្តអន្តរជាតិ។

leftcenterrightdel
ពិធីអបអរសាទរខួបលើកទី៧៩ នៃទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២ ខែកញ្ញា បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ឱឡារិក និងកក់ក្តៅ

តំណាងសហគមន៍វៀតណាមបានសម្តែងមោទនភាពអំពីសមិទ្ធិផលដែលប្រទេសជាតិសម្រេចបាន។ ទន្ទឹមនឹងនោះ ក៏បានអះអាងដែរថា នឹងបន្តសាមគ្គី និងខិតខំរួមចំណែកកសាងសហគមន៍វៀតណាមកាន់តែរឹងមាំ និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសតង់ហ្សានី។

leftcenterrightdel
សហគមន៍វៀតណាមនៅតង់ហ្សានីបានប្រារព្ធពិធីរំលឹកខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម

ពិធីនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៏ល្អៗជាច្រើននៅក្នុងដួងចិត្តអ្នកចូលរួម។ ការសម្តែងតន្ត្រីពិសេសៗ និងម្ហូបប្រពៃណីវៀតណាមបានរួមចំណែកបង្កើតបរិយាកាសរីករាយ និងកក់ក្ដៅ៕

បកប្រែដោយ Duy Hoan