កំណាត់ផ្លូវសិល្បៈ Da Lat ឆ្នាំទី២ ជាមួយនឹងសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើន
កប.អនឡាញ - នាថ្ងៃទី ១២ ខែកក្កដា កំណាត់ផ្លូវសិល្បៈ Da Lat ឆ្នាំទី២ ដែលរៀបចំឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុង Da Lat និង Stop And Go Art Space បានចាប់ផ្តើមជាផ្លូវការជាមួយនឹងសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើន។
ក្រោមប្រធានបទ "ពន្លឺសិល្បៈ" កម្មវិធីនេះបាននាំមកនូវលំហសិល្បៈចម្រុះ ដោយរួមបញ្ចូលគ្នានូវការថតរូប សិល្បៈពន្លឺ សិល្បៈមើលឃើញ និងវត្ថុវប្បធម៌តំបន់ខ្ពង់រាបភាគកណ្តាល Tay Nguyen។ ទន្ទឹមនឹងនោះ ក៏មានសកម្មភាពជាច្រើនដូចជា ការសំដែងតន្ត្រី ការដើរម៉ូដតាមដងផ្លូវ ការប្រកួតតន្ត្រី ការពិភាក្សាជាមួយសិល្បករ។ល។
    |
 |
ការសម្តែងសិល្បៈជនជាតិនៅកំណាត់ផ្លួវសិល្បៈ Da Lat |
កំណាត់ផ្លួវសិល្បៈ Da Lat ឆ្នាំទី២ បានប្រព្រឹត្តទៅនៅវិថី Ly Tu Trong សង្កាត់លេខ១ ទីក្រុង Da Lat ដែលជាផ្នែកមួយក្នុងក្របខ័ណ្ឌនៃពិធីបុណ្យផ្កា Da Lat លើកទី ១០ ឆ្នាំ ២០២៤ ដើម្បីជំរុញការតភ្ជាប់សហគមន៍ បង្កើតកន្លែងផ្លាស់ប្តូរវប្បធម៌ដ៏វិសេសវិសាលសម្រាប់ប្រជាជនក្នុងតំបន់ និងភ្ញៀវទេសចរ។
ថ្លែងមតិក្នុងពិធីបើក លោក Tran Thanh Hoai អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lam Dong បានអះអាងថា៖ “កំណាត់ផ្លួវសិល្បៈគឺជាលំហសិល្បៈបើកចំហ នាំមកនូវការឆ្លងពិសោធន៍វប្បធម៌សិល្បៈចម្រុះពណ៌ និងមិនរកប្រាក់ចំណេញ សម្រាប់មនុស្សគ្រប់រូប ជំរុញទីក្រុង Da Lat មិនត្រឹមតែជាកន្លែងរមណីយដ្ឋានប៉ុណ្ណោះទេ ថែមទាំងជាកន្លែងប្រមូលផ្តុំ និងផ្លាស់ប្តូរពហុវិស័យសម្រាប់វិចិត្រករដែលមើលឃើញ និងមជ្ឈមណ្ឌលសិល្បៈនៅភាគខាងត្បូង”៕
បកប្រែដោយ Huyen Trang