នាយទាហានទាំងពីររូបដែលបានទទួលសេចក្ដីសម្រេចចិត្ដលើកនេះ គឺលោកវរសេនីយ៍ឯកបំរុង Nguyen Thi Lien ដែលត្រូវបានបញ្ជូនទៅបំពេញភារកិច្ចសម្របសម្រួលយោធា និងជនស៊ីវិល និងលោកវរសេនីយ៍ទោ Nguyen Duc Doanh ទទួលតំណែងជានាយទាហានផ្នែកសេនាធិការប្រយុទ្ធនៅបេសកកម្ម UNISFA។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់សេចក្តីសម្រេចចិត្ដរបស់លោកប្រធានរដ្ឋជូននាយទាហានពីររូបទៅបំពេញភារកិច្ចរក្សាសន្តិភាពនៅតំបន់ Abyei

ថ្លែងនៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យនាយទាហានទាំងពីររូបត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយការបរទេស និងទស្សនៈរបស់បក្ស រដ្ឋ និងកងទ័ព។ គោរពបទប្បញ្ញត្តិរបស់កងទ័ព និងអង្គការសហប្រជាជាតិ ច្បាប់របស់ប្រទេសសាមី និងធានាសន្ដិសុខ សុវត្ថិភាពទាំងមនុស្ស អាវុធ និងឧបករណ៍។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់ភារកិច្ចជូននាយទាហានពីររូប

លោកអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានស្នើឱ្យនាយកដ្ឋានរក្សាសន្តិភាពវៀតណាមសម្របសម្រួលជាមួយស្ថាប័ន និងអង្គភាពនានាក្នុងជួរកងទ័ពទាំងមូលដើម្បីបង្កើនធនធានមនុស្ស ត្រៀមរៀបចំកងកម្លាំងជំនួស​ និងបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់មុខតំណែងដែលត្រូវការជំនាញស៊ីជម្រៅ និងបំពេញតម្រូវការរបស់អង្គការសហប្រជាជាតិកាន់តែប្រសើរឡើង៕

បកប្រែដោយ Pham Diep