ពិព័រណ៍សៀវភៅ - ស្ពានតភ្ជាប់វប្បធម៌រវាងវៀតណាម និងហុងកុង (ចិន)
កប.អនឡាញ - ពិព័រណ៍សៀវភៅហុងកុងលើកទី៣៤ ដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង បានបើកពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកក្កដា នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍ហុងកុង (ប្រទេសចិន)។
ពិព័រណ៍នេះបានទាក់ទាញអ្នកតាំងពិព័រណ៍ចំនួន ៧៦០ នាក់មកពីប្រទេស និងតំបន់ដែនដីចំនួន ៣១ នៅជុំវិញពិភពលោក ដូចជា៖ ហុងកុង តៃវ៉ាន់ និងអាហ្សង់ទីន បារាំង កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម... ជាមួយនឹងសកម្មភាពវប្បធម៌ជាង ៦០០។
|
|
លោកស្រី Le Duc Hanh អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុងហុងកុង និងម៉ាកាវ និងកម្មាភិបាលត្រួតពិនិត្យការត្រៀមរៀបចំមុនពេលបើកពិព័រណ៍ (រូបថត៖ vnanet.vn) |
ពិព័រណ៍សៀវភៅឆ្នាំនេះ ផ្តោតលើការផ្សព្វផ្សាយភាពយន្តអក្សរសិល្ប៍ ភាពយន្តនិងទូរទស្សន៍ ស្គ្រីបភាពយន្ត វប្បធម៌ភាពយន្ត និងសៀវភៅនានា។ ដោយចូលរួមក្នុងពិព័រណ៍នេះ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុងហុងកុង បានបង្ហាញស្នាដៃអក្សរសិល្ប៍បុរាណ និងទំនើបរបស់វៀតណាម ដែលត្រូវបានកែសម្រួលទៅជាភាពយន្ត ឬបកប្រែជាភាសាជាច្រើន។
ទន្ទឹមនឹងនោះ ស្តង់របស់ស្ថានអគ្គកុងស៊ុល ក៏មានសៀវភៅអំពីវប្បធម៌ សិល្បៈ ទេសចរណ៍ និងមុខម្ហូប ដើម្បីផ្សព្វផ្សាយអំពីទឹកដីវៀតណាមផងដែរ។ ស្តង់តាំងបង្ហាញការបោះពុម្ពជាច្រើន ចាប់ពីរឿងកំណាព្យបុរាណ ដល់ស្នាដៃអក្សរសិល្ប៍ឆ្នើមមុនសម័យបដិវត្តន៍ ជាមួយភាពយន្តនិងអក្សរសិល្ប៍ឆ្នើមជាច្រើន៕
បកប្រែដោយ Thuy Anh