Lonely Planet ឧទ្ទេសនាមគោលដៅទេសចរណ៍ចំនួន ១០ ដែលមិនគួររំលងនៅតំបន់ប៉ែកខាងជើងនៃភាគកណ្តាលវៀតណាម
កប.អនឡាញ - ឧទ្យានជាតិ Phong Nha - Ke Bang ដែលជាកន្លែងមានរូងភ្នំដ៏អស្ចារ្យ និងទន្លេក្រោមដីដ៏អាថ៌កំបាំង... គឺជាគោលដៅទេសចរណ៍ដំបូងគេក្នុងបញ្ជីរបស់ Lonely Planet។
Lonely Planet វាយតំលៃថា ឧទ្យានជាតិ Phong Nha - Ke Bang ដែលត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ ២០០៣ ជាកន្លែងមានភ្នំថ្មកំបោរចំណាស់ជាងគេនៅអាស៊ី ដែលបង្កើតឡើងប្រហែល ៤០០ លានឆ្នាំមុន។
|
|
Lonely Planet ចាត់ចំណាត់ថ្នាក់ឧទ្យានជាតិ Phong Nha - Ke Bang នៅលើកំពូលនៃបញ្ជីគោលដៅទេសចរណ៍ទាំង ១០ នៅតំបន់ប៉ែកខាងជើងនៃភាគកណ្តាលវៀតណាម (រូបថត៖ Vietnam Insider) |
Lonely Planet បន្ថែមថា "ជាមួយនឹងរូងភ្នំរាប់រយ មានប្រវែងដ៏អស្ចារ្យ និងទន្លេក្រោមដីដ៏គួរឱ្យភ្ញាក់ផ្អើល Phong Nha គឺជាឋានសួគ៌នៅលើផែនដីសម្រាប់អ្នករុករករូងភ្នំ និងជាកន្លែងដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកដែលចូលចិត្តទេសភាពធម្មជាតិដ៏ស្រស់បំព្រងបំផុត"។
រូងភ្នំត្រូវបានគេចាត់ទុកថាជាចំណុចលេចធ្លោគួរឱ្យចាប់អារម្មណ៍បំផុតក្នុងខេត្ត Quang Binh។ ទោះជាយ៉ាងណាក៏ដោយ ភ្ញៀវទេសចរមិនគួររំលងកន្លែងទេសចរណ៍ផ្សេងទៀតនៅលើផែនដី ក៏ដូចជាការដើរលេងក្នុងព្រៃ ស្វែងយល់ពីប្រវត្តិសាស្រ្តប្រយុទ្ធរបស់កងទ័ព និងប្រជាជននៅទីនេះ ឬជិះកង់ឡើងភ្នំ។
រូងភ្នំ Son Doong ជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងបញ្ជី។ ចំណាត់ថ្នាក់បន្តាប់គឺរូងភ្នំ Tu Lan និងរូងភ្នំ Thien Duong។ យោងទៅតាម Lonely Planet បញ្ជីនៃគោលដៅទេសចរណ៍ដែលមិនគួររំលងនៅតំបន់ប៉ែកខាងជើងនៃភាគកណ្តាលវៀតណាមក៏មាន រូងភ្នំ En, តំបន់បម្រុងធម្មជាតិ Van Long, រូងភ្នំ Toi, Trang An, ឧទ្យានជាតិ Cuc Phuong, វិហារ Phat Diem, រូងភ្នំ Mua និងវត្ត Bai Dinh៕
បកប្រែដោយ Huyen Trang